- 2018-06-05 03:15:00
- ព័ត៌មាន
មកស្គាល់អ្នកបច្ចេកវិទ្យាល្បីឈ្មោះ ៥ រូប មកពីសាកលវិទ្យាល័យន័រតុន
- 2018-06-05 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកបច្ចេកវិទ្យាល្បីឈ្មោះ ៥ រូប មកពីសាកលវិទ្យាល័យន័រតុន
ចន្លោះមិនឃើញ
កន្លងមកប្រិយមិត្ត ប្រហែលជាធ្លាប់ស្គាល់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ឬអ្នកជំនាញនានា។ ពេលនេះក្រុមការងារ Sabay នឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់បុគ្គលបច្ចេកវិទ្យាក្នុងស្រុកដែលបានបញ្ចប់ការសិក្សាផ្នែកជំនាញបច្ចេកទេស ឬវិទ្យាសាស្ត្រកុំព្យូទ័រដោយបង្កើតបានស្នាដៃលេចធ្លោមួយចំនួនដូចខាងក្រោម៖
#១ បែ ចិន្រ្តា ស្ថាបនិករៀបចំព្រឹត្តិការណ៍បារខែម
ជាស្ថាបនិកដ៏សំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍បារខែមដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ ២០០៨។ លោកបានខិតខំបង្កើតកម្មវិធីនេះទាំងបាតដៃទទេ មានក្រុមការងារតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលផ្តោតលើការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យា មានវាគ្មិនជំនាញៗនឹងលើកយកចំណេះដឹងនិងរបកគំហើញថ្មីៗ ចែករំលែកដល់អ្នកចូលរួមឲ្យបានយល់ដឹងពីបច្ចេកវិទ្យា ជាពិសេសយុវវ័យដែលចង់ចាប់ជំនាញផ្នែកបច្ចេកទេស។
#៣ ទី រ៉ាឌី ស្ថាបនិកវិបសាយទិញលក់អនឡាញ
ប្រិយមិត្តដែលចូលចិត្តទិញ-លក់ទំនិញតាមអនឡាញប្រាកដជាស្គាល់វិបសាយ Khmer 24 ដែលអាចឲ្យអ្នកទិញ ឬដាក់លក់ផលិតផលទំនិញសព្វសារពើ ចាប់ពីគ្រឿងប្រើប្រាស់ទូទៅ រហូតដល់គ្រឿងសម្ភារៈទំនើប។ មុននឹងជោគជ័យក្លាយជាវិបសាយទិញលក់អនឡាញដ៏ល្បីល្បាញនេះ ស្ថាបនិកលោក ទី រ៉ាឌី តស៊ូខំបង្កើតឡើងតាំងពីឆ្នាំ ២០០៨ ដោយគ្មានក្រុមការងារសូម្បីម្នាក់ ហើយក៏បានបរាជ័យលើការងារនេះច្រើនដងមកហើយ(បង្កើតដំបូងអ្នកចូលតែជាង ៥០ នាក់ប៉ុណ្ណោះ)។ ប៉ុន្តែមកទល់ពេលនេះ Khmer24 ក្លាយជាវិបសាយឈានមុខគេ ខាងលក់ដូរទំនិញ ជាពិសេសគឺផ្ទះនិងរថយន្ត។ ក្នុងមួយខែៗមានអ្នកទិញ និងលក់ទំនិញច្រើនជាង កន្លះលាននាក់។
២ ជា ឡង់ដា ស្ថាបនិកកម្មវិធីកក់សំបុត្ររថយន្តអនឡាញ
ជាអតីតនិស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដែលសុខចិត្តបោះបង់ការងារជាអ្នកអភិវឌ្ឍកម្មវិធី មកចំណាយពេល បង្កើតកម្មវិធីកក់សំបុត្រឡានតាមអនឡាញលើទូរសព្ទដៃ រហូតជោគជ័យទទួលបានជយលាភីលេខ ១ ពានរង្វាន់ Cambodia ICT Award ប្រចាំឆ្នាំ ២០១៦ និងក្លាយជាកម្មវិធីកក់សំបុត្ររថយន្តតាមអនឡាញដំបូងគេនៅកម្ពុជា សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ។
#៤ ប៊ិន សុផលឧត្តរៈ អ្នកបង្កើតកម្មវិធីមួយបានមេដាយប្រាក់ពីប្រទេសម៉ាឡេស៊ី
ត្រឹមជានិស្សិតឆ្នាំទី ៣ តែ ប៊ិន សុផលឧត្តរៈនិងមិត្តភក្តិបង្កើតបានកម្មវិធីមួយឈ្មោះថា Cambodian Driving Test ជាគម្រោងថ្មីមួយដែលទើបនឹងទទួលបានមេដាយប្រាក់ពីប្រទេសម៉ាឡេស៊ី ក្នុងការប្រកួតការស្រាវជ្រាវ និងការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ (IDRIS 2017)
កម្មវិធីការប្រលងសាកល្បងច្បាប់ចរាចរណ៍ផ្លូវគោកនេះក៏ទទួលបានមេដាយប្រាក់ពីប្រទេសម៉ាឡេស៊ី ក្នុងចំណោម ២៥០ ស្នាដៃមកពី១៦ ប្រទេសផ្សេងគ្នា។ ចំពោះលក្ខណៈពិសេសនៃកម្មវិធីការប្រលងសាកល្បងច្បាប់ចរាចរណ៍ផ្លូវគោក (Cambodian Driving Test) អាចឲ្យអ្នកសាកល្បងដឹងថា មានសមត្ថភាពប្រលងជាប់ ឬធ្លាក់ ព្រមទាំងមានសំណួរចម្លើយ និងការប្រលងសាកល្បងចំណេះដឹងទូទៅទាក់ទងនឹងច្បាប់មុនចូលប្រលងមែនទែន។ កម្មវិធីនេះ ប្រិយមិត្តអាចចូលទៅដោនឡូតដោយឥតគិតថ្លៃទាំងនៅលើ App និង Play Store។ បច្ចុប្បន្នឧត្តរៈកំពុងសិក្សាឆ្នាំទី ៤ត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។
#៥ ខឿន សក្ដិសុនីតា អ្នកបង្កើតកម្មវិធីកុំព្យូទ័រ"ប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀន
អំឡុងពេលសរសេរសារណាបញ្ចប់ការសិក្សា កញ្ញាបានសរសេរកម្មវិធីកុំព្យូទ័រមួយគឺ "ប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀន" Teacher Management System ) ពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ដែលប្រព័ន្ធគ្រប់គ្រងនោះត្រូវបានយកទៅដាក់ឲ្យប្រើប្រាស់នៅការិយាល័យសិក្សាស្រុកស្អាង ខេត្តកណ្ដាល។ ថ្មីៗនេះ កញ្ញាទើបនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្នែកបច្ចេកវិទ្យានិងភាពជាសហគ្រិន ដោយផ្អែកលើការស្ថាបនាអាយស៊ីធី(ICT) មកពីប្រទេសកូរ៉េខាងត្បូង។
*កុំភ្លេចចែករំលែកមិត្តភក្តិអ្នកបានដឹងផង! ក្រុមការងារនឹងបង្ហាញបុគ្គលបច្ចេកវិទ្យាមកពីសាកលវិទ្យាល័យល្បីៗនៅភាគបន្ត៕
អានអត្ថបទបន្ត៖