• 2017-05-01 02:00:00
  • គន្លឹះ

របៀបប្រើប្រាស់ Twitter អ្នកខ្លះអាចមិនចេះសោះ

  • 2017-05-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាដឹងហើយថាបណ្ដាញសង្គមផ្សេងគ្នាការប្រើប្រាស់ក៏ខុសគ្នាដែរ វាមានភាពខ្លាំងនិងគុណសម្បត្តិផ្សេងៗគ្នា។ Twitter បានបង្កើតឡើងនៅក្នុងខែមីនាបានឆ្នាំ 2006 ដោយលោក Jack Dorsey, Noah Glass, Biz Stone និង Evan Williams និង បានបើកដំណើរការនៅខែកក្កដា។ Twitter គឺជាបណ្ដាញសង្គមមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកគំនិត, តំណភ្ជាប់, រូបភាពឬវីដេអូ។ Twitter ត្រូវបានគេហៅថាជា "បណ្ដាញសង្គមពេលវេលាពិតប្រាកដ" ជាកន្លែងសម្រាប់ចែករំលែកព័ត៌មានដែលកើតឡើង នឹងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃក្នុងពេលវេលាពិតប្រាកដមួយ។

តោះ! ប្រិយមិត្តរៀនពីរបៀបប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីមួយនេះ៖

  • ទាញយកកម្មវិធី Twitterពី App StoreGoogle Play

  • បើកកម្មវិធី Twitter បន្ទាប់មកចុចលើ Sign up សម្រាប់អ្នកមិនទាន់មានគណនី Twitter

  • ចុចលើ Log in សម្រាប់អ្នកមានគណនីរួចរាល់

  • បំពេញនូវឈ្មោះរបស់អ្នក

  • បន្ទាប់មកចុច Next

  • បញ្ចូលលេខទូរស័ព្ទរបស់អ្នក ឬ ប្រើ Email ជំនួសក៏បាន
  • រង់ចាំបន្តិចអ្នកនឹងទទួលបានសារផ្ទៀងផ្ទាត់លេខកូដ ដើម្បីទទួលបានគណនីថ្មី
  • សម្រាប់អ្នកដែលមានគណនីរួចរាល់សូមចុចលើ Log in

  • បំពេញឈ្មោះ និង លេខកូដសម្ងាត់របស់អ្នក

  • ប៊ូតុង Home គឺជាកន្លែងដែលអ្នកអាចឃើញផុសផ្សេងៗពីមនុស្សដែលអ្នកបាន Follow។
  • Explore គឺជាកន្លែងដែលអ្នកអាចស្វែងរកឈ្មោះនរណាម្នាក់ដោយវាយឈ្មោះរបស់ពួកគេនៅប្រអប់ស្វែងរក (ឧៈ Rith)។
  • Notification គឺជាកន្លែងដែលអ្នកទទួលបានការបញ្ចេញមតិយោបល់ ឬការផ្ដល់ដំណឹងផ្សេងៗពីមនុស្សដែលអ្នកបាន Follow។
  • Messages គឺជាកន្លែងដែលអ្នកអាចផ្ញើសារជាលក្ខណៈឯកជនជាមួយនរណាម្នាក់។
  • Me គឺជាកន្លែងដែលបង្ហាញពីព័ត៌មានឯកជនរបស់អ្នក។
  • ដើម្បីផុសបានអ្នកត្រូវចុចលើសញ្ញាសម្គាល់រូបស្លាបសត្វដែលនៅស្ដាំដៃផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទ។
  • អ្នកអាចសរសេរនូវអ្វីដែលអ្នកចូលចិត្តត្រង់អក្សរ What's happening? រួមជាមួយនឹងការផុសជារូបថត វីដេអូ ព្រមទាំងអាចផ្សាយជាវីដេអូ (Live Video) ទៅកាន់មិត្តរបស់អ្នកបានផងដែរ។
  • បន្ទាប់មកចុចលើពាក្យថា "Tweet”
  • ពេលនោះអ្វីដែលអ្នកបានបង្ហោះនឹងចែករំលែកទៅកាន់មិត្តរបស់អ្នក។

សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីឲ្យកាន់តែច្បាស់៖

គន្លឹះខ្លះៗនៃការប្រើប្រាស់ Twitter៖

អត្ថបទ៖ សុខហេង

មតិយោបល់