- 2017-04-26 05:01:03
- ចំណេះដឹង
កៅអីដែលសុវត្ថិភាពបំផុត ចៀសវាងគ្រោះថ្នាក់ពេលធ្វើដំណើរ
- 2017-04-26 05:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៅអីដែលសុវត្ថិភាពបំផុត ចៀសវាងគ្រោះថ្នាក់ពេលធ្វើដំណើរ
ចន្លោះមិនឃើញ
ក្នុងការធ្វើដំណើរគេតែងគិតគូរពីកត្តាសុវត្ថិភាពជាចម្បង ដោយក្នុងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទមិនថារថយន្ត រថភ្លើង ឬ យន្តហោះសុទ្ធតែមានកៅអីអង្គុយដែលមានឱកាសខ្ពស់អាចគេចផុតពីគ្រោះថ្នាក់ក្នុងករណីមានការប៉ះទង្គិចកើតឡើង។
ខាងក្រោមនេះនឹងបង្ហាញពីកៅអីអង្គុយដែលមានសុវត្ថិភាពជាងគេក្នុងមធ្យោបាយធ្វើដំណើរ ៤ ប្រភេទដែលផ្អែកតាមការសិក្សាខុសៗគ្នា និង ស្ថិតិជាច្រើន៖
#រថយន្ត
@ កន្លែងសុវត្ថិភាពជាងគេ ៖ នៅកៅអីខាងក្រោយដែលនៅពីក្រោយកៅអីអ្នកបើកបរ និង កៅអីកណ្ដាល ដោយសារតែទីតាំងនេះមានការខូចទ្រង់ទ្រាយតិចបំផុតក្នុងចំណោមការប៉ះទង្គិចចំពីមុខ។
@ កន្លែងគ្រោះថ្នាក់ជាងគេ ៖ កៅអីក្បែរអ្នកបើកបរ ព្រោះក្នុងគ្រោះថ្នាក់មួយអ្នកបើកបរច្បាស់ជាធ្វើអ្វីមួយដើម្បីគេចពីគ្រោះថ្នាក់ ហេតុនេះអ្នកដែលអង្គុយក្បែរពួកគេនឹងជាអ្នករងគ្រោះ។
#រថយន្ត ១២ កៅអី
@ កន្លែងសុវត្ថិភាពជាងគេ ៖ នៅកៅអីដែលបែរទិសបញ្ច្រាសនឹងទិសដៅធ្វើដំណើរ ដោយសារតែមានឱកាសទាបក្នុងការបោកក្បាលនឹងកៅអីប្រសិនបើមានចាប់ហ្វ្រាំងភ្លាមៗ។
@ កន្លែងគ្រោះថ្នាក់ជាងគេ ៖ កៅអីក្បែរអ្នកបើកបរ ព្រោះវានៅក្បែរកញ្ចក់ និង ទ្វារ ដូចនេះពេលមានគ្រោះថ្នាក់អ្វីអំបែងកញ្ចក់អាចមុតសាច់របស់អ្នកបាន។
#នាវា
@ កន្លែងសុវត្ថិភាពជាងគេ ៖ កន្លែងអង្គុយដែលមានទីតាំងនៅផ្នែកខាងលើដោយសារវាជាផ្នែកមួយដែលលិចក្រោយគេ។
@ កន្លែងគ្រោះថ្នាក់ជាងគេ ៖ កៅអីអង្គុយនៅជាន់ខាងក្រោម ដោយសារតែទឹកឆាប់ចូលពេញ និង ពិបាកគេចចេញទៀតផង។
#យន្តហោះ
អ្នកជំនាញនៅមិនទាន់អាចឯកភាពគ្នាបានឡើយថាទីតាំងណានៃយន្តហោះដែលសុវត្ថិភាពជាងគេ។ យ៉ាងណាក្ដីអ្នកជំនាញភាគច្រើននិយាយថាកៅអីអង្គុយជួរខាងក្រោយមានហានិភ័យទាបជាងកៅអីជួរមុខ៕