• 2020-03-12 01:12:38
  • ចំណេះដឹង

ពិត​ទេ COVID-19 ​ជា​ហេតុ​ធ្វើ​ឲ្យ​អ៊ីនធឺណិត​មាន​ល្បឿន​យឺត?

  • 2020-03-12 01:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ផ្ទុះ​នូវ​វីរុស COVID-19 ​ដែល​កំពុង​រាតត្បាត​កាន់​តែ​ខ្លាំង​ឡើង​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​សកលលោក ក៏​មាន​ការ​​ងឿងឆ្ងល់​ពី​មតិ​មួយ​ចំនួន​ថា​តើ​វា​អាច​ប៉ះពាល់​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ល្បឿន​យឺត​ដែរ​ឬ​ទេ?

ចម្លើយ​យ៉ាង​ខ្លី គឺ​មិនទាំងស្រុងទេ តែ​វា​គ្រាន់​ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល​យឺត​ជាង​ធម្មតា​បន្តិច​ផ្អែកទៅ​តាម​ទីតាំង​នីមួយៗ។ នោះ​មិនមែន​ដោយ​សារ​តែ​ហេតុផល​អ្វី​គួរ​ឲ្យ​ងឿងឆ្ងល់​ទេ ពោល​ដោយ​សារ​តែ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​របស់​មនុស្ស​ម្នាក់ៗ​សម្រុក​ប្រើប្រាស់​ខ្លាំង​ជាង​មុន​និង​ប្រើ​ក្នុង​ពេល​តែ​មួយ។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​តម្រូវ​ឲ្យ​បុគ្គលិក​មួយ​ផ្នែក​ធំ ​បំពេញ​ការងារ​នៅ​ឯ​ផ្ទះ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​មក​ការិយាល័យ និង​និស្សិត​តម្រូវ​ឲ្យ​សិក្សា​តាម​ប្រព័ន្ធ Online ក្រោយ​មាន​ការ​បិទ​សាលា បែប​នេះ​មាន​ន័យ​ថា​ទំហំ​ប្រើប្រាស់​នៅ​គេហដ្ឋាន​នីមួយៗ​គឺ​សមាជិក​គ្រួសារ​ទាំង​អស់​សុទ្ធ​សឹង​ត្រូវ​ការ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ចាំ​បាច់។

អ្នក​ជំនាញ​ផ្នែក​បណ្តាញ Network ​អ្នក​ស្រី Lisa Pierce បាន​និយាយ​ថា៖ "វា​ចាប់​ផ្តើម​ចុះ​ខ្សោយ មិន​ខុស​ពី​ការ​ធ្វើ​ដំណើរលើ​ផ្លូវ Highway ដែល​ធ្លាប់​តែ​បើក​ល្បឿន ៦០ ម៉ាយ/ម៉ោង ចុះ​មក​ត្រឹម ២០ ម៉ាយ/ម៉ោង​វិញ"។

ស្រដៀង​នឹង​ការ​ពន្យល់​ពី​លោក Roger Entner អ្នក​វិភាគ​នៅ​ក្រុមហ៊ុន Recon Analytics ប្រាប់​ថា៖ "គ្រាន់​តែ​ការ​មើល​វីដេអូ​វា​ទាញ Traffic ប្រមាណ ៧០ ភាគរយ​ទៅ​ហើយ បែប​នេះ​នៅ​ពេល​កូនៗ​របស់​អ្នក​រៀន​តាម Online នៅ​ពេល​សាលា​បិទ​ទ្វារ ​ឬ​សមាជិក​ឯ​ទៀត​សម្រុក​ប្រើ​ក្នុង​ពេល​តែ​មួយ​នោះ​វា​នឹង​បង្កើត​ជា​បញ្ហា"៕

អានអត្ថបទ:

ប្រភព៖ thestar ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់