• 2020-02-26 06:20:30
  • ចំណេះដឹង

មូលហេតុ​ដែល​​អក្សរ​លើ​ក្ដារចុច មិន​ស្ថិត​តាម​លំដាប់​លំដោយ​ ABC

  • 2020-02-26 06:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្ដារ​ចុច​ដែល​​​និយម​​ប្រើ​សព្វ​ថ្ងៃ​នេះ​មាន​ឈ្មោះ​ថា​ក្ដារ​ចុច​ QWERTY ​ដោយ​មាន​​រៀប​តួ​អក្សរ​មិន​តាម​លំដាប់​លំដោយ​ព្យញ្ជនៈ​ ABC ឡើយ។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ហេតុ​អ្វី​បាន​ជា​​គេ​មិន​រៀប​ក្ដារ​ចុច​តាម​លំដាប់លំដោយ។

តាម​ពិត​ទៅ​ដើម​ឡើយ​ក្ដារ​ចុច​មាន​តួ​អក្សរ​រៀប​តាម​លំដាប់​លំដោយ​ប៉ុន្តែ​វា​​មិន​មែន​ស្ថិត​នៅ​លើ​ក្ដារ​ចុច​កុំព្យូទ័រ​នោះ​ទេ គឺ​គេ​ប្រើ​វា​នៅ​លើ​អង្គុលីលេខ​ឯណោះ។ នៅ​លើ​អង្គុលីលេខ​​ដើម្បី​វាយ​អក្សរ​​មួយ​យើង​ចុច​​លើ​ប៊ូតុង​នៃ​អក្សរ​នោះ ​ហើយ​ពេល​វាយ​អក្សរ​មួយៗ​ Type-Bar តែង​រត់​មក​នៅ​ទីតាំង​ដើម​របស់​វា​ជានិច្ច។

បញ្ហា​ជា​មួយ​នឹង​ការ​រៀប​អក្សរ​​តាម​លំដាប់លំដោយ​នេះ​​ ធ្វើ​ឲ្យ​មនុស្ស​ងាយ​ស្រួល​ចាំ​ និង អាច​វាយ​អក្សរ​បាន​លឿន​ជា​ទីបំផុត លឿន​ពេល​ដល់​ថ្នាក់​ Type-Bar មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​មក​ទីតាំង​ដើម​របស់​វា ហើយ Type-Bar ​ក៏​ចាប់​ផ្ដើម​ជាប់​គាំង​ជា​មួយ​គ្នា។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​​អ្នក​ប្រាជ្ញ​មួយ​ចំនួន​បាន​ខិតខំ​បង្កើត​នូវ​​លំដាប់​តួ​អក្សរ​ដែល​ឆ្លាស់​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​តាម​លំដាប់​លំដោយ​ឡើយ។ ការ​រៀប​លំដាប់​តួ​អក្សរ​នេះ​​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​នឹង​ចាំ ហើយ​វា​ក៏​អាច​ផ្ដល់​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ Type-Bar ទៅ​កាន់​ទីតាំង​ដើម​បាន​ផង​ដែរ។ ក្រោយៗ​មក​​លំដាប់​តួ​អក្សរ​ដែល​គេ​បង្កើត​បាន​នេះ​​ក៏​បាន​យក​ទៅ​ប្រើ​លើ​ក្ដារចុច​កុំព្យូទ័រ​ ដោយ​វា​មាន​ឈ្មោះ​ថា​ QWERTY៕​​​​​​​​​​​​​​​​​

ប្រភព៖ Quora ប្រែ​សម្រួល៖ សុខហេង

មតិយោបល់