• 2020-02-13 01:49:08
  • ចំណេះដឹង

វីដេអូកម្រិត 8K លើ Galaxy S20 ស៊ីមេម៉ូរីច្រើនកម្រិតណា?

  • 2020-02-13 01:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ Galaxy S20 ទាំង​បី​ប្រភេទ​របស់​ Samsung គឺ​សុទ្ធ​តែ​មាន​សមត្ថភាព​ថត​យក​វីដេអូ​ក្នុង​កម្រិត 8K នៅ​ 24fps។ វា​មិន​ចម្លែក​នោះ​ទេ​ដែល​វា​នឹង​ប្រើ​ប្រាស់​អង្គ​ផ្ទុក​ទិន្នន័យ​ច្រើន ប៉ុន្តែ​មិន​ច្រើន​​លើស​ 4K ណាស់​ណា​ប៉ុន្មាន​ឡើយ។

ផ្អែក​តាម​តួ​លេខ​ផ្លូវ​ការ​របស់​ Samsung បាន​ឲ្យ​ដឹង​ថា​ វីដេអូ​ 8K រយៈពេល ១នាទី គឺ​ស៊ី​អង្គ​ផ្ទុក​ទិន្នន័យ ៦០០MB ​ដោយ​ប្រើ​ប្រាស់​ HEVC។ ប្រៀប​ធៀប​នឹង​វីដេអូ 4K រយៈពេល​ ១ នាទី ប្រើ​អង្គ​ផ្ទុក​ទិន្នន័យ​អស់​ប្រមាណ ៣៥០ MB។

S20, S20+ និង S20 Ultra នឹង​អាច​ថត​វីដេអូ​ 8K បាន​រយៈពេល​ដល់ ៥ នាទី មិន​ថា​ប្រភេទ​ឈីប​ Snapdragon ឬ Exynos នោះ​ទេ។ ទោះ​យ៉ាងណា​អ្នក​ប្រើ​ប្រាស់​នឹង​មិន​ត្រូវ​ព្រួយ​បារម្ភ​នោះ​ឡើយ ដោយ​សារ​ស្មាតហ្វូន​ទាំង​បី​មាន​រន្ធ​សម្រាប់​ដាក់​មេម៉ូរី​កាត​​ដើម្បី​បង្កើន​ទំហំ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់