• 2020-02-12 08:39:58
  • ចំណេះដឹង

ចុចទូរសព្ទ​យូរៗ ក៏អាចធ្វើ​ឲ្យ​មនុស្ស​ខ្សោយ​បញ្ញា​ដែរ

  • 2020-02-12 08:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​សិក្សា​មួយ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ បាន​ចោទ​សួរ​ជាមួយ​នឹង​សំណួរ​ជ្រៅៗទៅលើអ្នក​ដែល​ប្រើ​ស្មាតហ្វូន​ច្រើន តែពួកគេហាក់​ឆ្លើយ​មិន​បាន​ល្អ និង​មាន​ការ​វិភាគ​ចុះ​ខ្សោយ។

រូបតំណាង

ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​ន័រវែស​, ដាណឺម៉ាក​, ហ្វាំងឡង់​, អង់គ្លេស​ និង​បារាំង ពិន្ទុ​កម្រិត​ភាព​ឆ្លាតវៃ IQ ដែល​ធ្លាប់តែ​កើន​ឡើង ប្រែជាមាន​ការ​ធ្លាក់​ចុះ​ប្រហែល ២.៤ ពិន្ទុក្នុង​មួយ​ទសវត្សចុងក្រោយនេះ​។

តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ខែ​មិថុនា លើ​វេបសាយ PNAS បង្ហាញ​ថា​ការប្រើស្មាតហ្វូនច្រើនម៉ោង ធ្វើឲ្យកម្រិត IQ មាន​ការ​ធ្លាក់ចុះ​។

តាម​ការ​សិក្សា​ ចង្អុល​បង្ហាញ​ថា​ ស្មាតហ្វូន​មាន​ផល​ប៉ះពាល់​មួយ​ចំនួនទៅ​លើ​កម្រិតនៃ​ការ​យល់​ដឹង​។ ការ​ប្រើ​ស្មាតហ្វូន អាច​បន្ថយ​កម្រិត​សមត្ថភាព​គ្រប់គ្រង​ការ​ផ្ដោត​អារម្មណ៍​ ថ្វី​បើ​ការលេងហ្គេម​ហាក់​ល្អ​ ចំពោះ​សមត្ថភាព​គិតបានរហ័សក៏ដោយក្តី។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បានលើកឡើងថា ស្មាតហ្វូន​ជួយ​សម្រេច​ការងារ​មួយ​ចំនួន​តាម​តម្រូវការ​ប្រចាំថ្ងៃ មើល​ទៅ​ទំនើប​ជាង​មុន ប៉ុន្តែ​មិន​ប្រាកដ​ថា​ជំរុញ​ ភាព​ឆ្លាតវៃ​នោះ​ទេ​៕

ចុចអាន៖

ប្រភព៖ smh.com.au អត្ថបទ៖ ប៊ុនធឿន

មតិយោបល់