• 2020-01-06 10:03:26
  • ចំណេះដឹង

ងាយៗ! របៀបបិទមុខងារ​ត្រី​វិស័យ​លើ Lexus RX 300 (វីដេអូ)

  • 2020-01-06 10:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលរថយន្តត្រូវបានផលិតចេញមក មុខងារសំខាន់ៗជាច្រើនសុទ្ធតែត្រូវបានបំពាក់ មកជាប់ជាមួយវា មិនថាជាមុខងារបច្ចេកទេសរបស់ម៉ាស៊ីន បញ្ហាសុវត្ថិភាព ឬក៏ការកម្សាន្តទេ គឺសុទ្ធតែមានជាប់មកជាមួយរថយន្ត ដោយវាអាចខុសគ្នាទៅតាមម៉ាករថយន្តនីមួយៗ​ និងតាមស៊េរីឆ្នាំផងដែរ ដោយភាពច្រើនរថយន្តដែលចេញក្រោយៗ កាន់តែមានបច្ចេកវិទ្យាទំនើបជាងមុន។

ក្នុងនោះ មុខងារត្រីវិស័យ ក៏ត្រូវបានគេបំព​ាក់មកក្នុងរថយន្តផងដែរ តួយ៉ាងដូចជារថយន្ត Lexus RX300 ជាដើម។ មុខងារនេះ មាននាទីសម្រាប់ប្រាប់ទិស ដែលរថយន្តរបស់អ្នកកំពុងធ្វើដំណើរទៅមុខ ដូចជា លិច កើត ជើង ត្បូង ជាដើម។ ភាគច្រើន ត្រីវិស័យនេះជាប្រភេទឌីជីថល មានលោតអក្សរបង្ហាញដោយវាអាចមានទីតាំងនៅកញ្ចក់កណ​្ដាលសម្រាប់មើលក្រោយ ឬនៅលើកុងទ័ររថយន្ត ឬ Heads-Up Display។ អក្សរតំណាងនៅលើ ត្រីវិស័យមាន ៨ សម្រាប់តំណាង ឲ្យទិសទាំងអស់ និង ១ សម្រាប់បង្ហាញស្ថានភាពរបស់វា សរុបទាំងអស់ ៩៖

មើលវីដេអូរបៀបបិទមុខងារ​ត្រី​វិស័យ​លើ Lexus RX 300 ខាងក្រោម៖

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់