• 2019-12-05 07:46:23
  • ព័ត៌មាន

ត្រួសៗ​ពី​ចំណុច​ខ្លាំង​នៃ​ឈីប Snapdragon 865 ​ត្រៀម​ប្រើ​លើ​ស្មាតហ្វូន ២០២០

  • 2019-12-05 07:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អំឡុង​ព្រឹត្តិការណ៍ Snapdragon Summit នៅ​រដ្ឋ Hawaii សហរដ្ឋអាមេរិក ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Qualcomm ក៏​បាន​ប្រកាស​លម្អិត​នូវ​ចំណុច​ខ្លាំង​មួយ​ចំនួន​ដែល​មាន​លើ​បន្ទះ​ឈីប Snapdragon 865 ​ត្រៀម​បំពាក់​លើ​ស្មាតហ្វូន​ Android ធុន​ខ្ពស់​សេរ៊ី​ឆ្នាំ ២០២០។

បន្ទះ​ឈីប SD 865 ​មាន​ល្បឿន​ដំណើរការ​ CPU លឿន​ជាង​មុន​ដល់​ទៅ ២៥ ភាគរយ អាចសន្សំសំចៃថាមពលបានប្រសើរជាងមុន ៣៥ ភាគរយ និង​ល្បឿន​ដំណើរការ​ក្រាហ្វិក​កាត​លឿន​ជាង​មុន ២៥ ភាគរយ​ នេះ​បើ​ធៀប​នឹង​ឈីប​ជំនាន់​ចាស់​គឺ​ Snapdragon 855។

បន្ថែម​ពី​នេះ​សោត​វា​ក៏​គាំទ្រ​ការ​ដំណើរការ GPU ជំនាន់​ចុង​ក្រោយ Adreno 650 ដែល​គាំទ្រ​កម្រិត​បង្ហាញ​លើ​អេក្រង់ QHD+ ល្បឿន 144Hz។ គាំទ្រ​ Sensor កាមេរ៉ា​មេ​ដល់​ទៅ 200MP ឬ 25MP (គ្រាប់​ភ្លោះ) និង​អាច​ថត​វីដេអូ​កម្រិត 4K នៅ​លក្ខខណ្ឌ 60fps ឬ 8K នៅ​លក្ខខណ្ឌ 30fps ជាមួយ​កម្រិត 720p ​នៅ​លក្ខខណ្ឌ​យឺត​ល្អ​ដាច់ 960fps ថែម​ទៀត​ផង។

រំឭក​ថា​មាន​ស្មាតហ្វូន​ជា​ច្រើន​របស់​ក្រុមហ៊ុន​ចិន​និង​កូរ៉េ​ខាង​ត្បូង ពោល​គឺ​តួ​ឯក​ត្រៀម​លេច​មុខ​នៅ​ដើម​ឆ្នាំ ២០២០ គឺ Samsung Galaxy S11 នឹង​ទទួល​បាន​ការ​បំពាក់​នូវ​ឈីប Snapdragon 865 នេះ សម្រាប់​បំពេញ​ការ​លក់​នៅ​ក្នុង​ទីផ្សារ​អាមេរិក៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់