• 2019-12-03 08:32:22
  • ចំណេះដឹង

ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)

  • 2019-12-03 08:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bugatti ជា​ម៉ាក​រថយន្ត​ដ៏​មាន​តម្លៃ​ថ្លៃ​មហាសាល ដោយ​រថយន្ត​នីមួយៗ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។ ដោយ​ហេតុ​នេះ​ហើយ​ការ​ចំណាយ​លើ​ថ្លៃ​ជួសជុល និង​ថែទាំ​ក៏​មិន​មែន​ថោក​ដែរ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Manny Khoshbin ដែល​ជា​​អ្នក​សេដ្ឋី​អចលនទ្រព្យ និង​អ្នក​ប្រមូល​ទិញ​រថយន្ត​មាន​តម្លៃៗ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​​អំពី​ការ​ចំណាយ​​លើ​ការ​ថែ​ទាំ និង​ជួសជុល​រថយន្ត​ Bugatti Veyron ដែល​​រូប​លោក​មាន​រថយន្ត​នេះ​ដល់​ទៅ ២ គ្រឿង​ឯណោះ។

ខ្ទង់​ចំណាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ដូច​ជា ៖

  • ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ចំណាយ ២៥ ០០០ ដុល្លារ

  • ការ​ប្ដូរ​សម្បក​កង់​ដែល​ Bugatti ណែនាំ​ឲ្យ​ប្ដូរ​រៀងរាល់ ២ ទៅ ៣ ឆ្នាំ​ម្ដង ចំណាយ ៣៨ ០០០ ដុល្លារ

  • ការ​ប្ដូរ​យ៉ាន់​រៀងរាល់​ ១៦០ ០០០ គ.ម​ម្ដង ចំណាយ ៥០ ០០០ ដុល្លារ

ចុចអាន ៖ តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់