• 2019-11-25 08:08:17
  • ចំណេះដឹង

វិធីសាស្ត្រ ៣ យ៉ាង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ធំៗ ប្រើ​តតាំង​នឹង​គេហទំព័រ ១៨+

  • 2019-11-25 08:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​អាសអាភាស​ត្រូវ​បាន​ហាមឃាត់​និង​ដាក់​កំហិត​ក្នុង​បណ្តា​ប្រទេសជា​ច្រើន​ទូទាំង​សកលលោក។ ប្រភេទ​គេហទំព័រ​បែប​នេះ​បច្ចុប្បន្ន​ទទួល​បាន​ការ​ចុច​ស្វែងរក​ដ៏​ច្រើន​លើសលប់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ផង​ដែរ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​រដ្ឋាភិបាល​នៅ​ប្រទេស​ធំៗ​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​ប្លែក​ពី​គ្នា ក្នុង​ការ​ទប់ស្កាត់​និង​ដាក់​កំហិត​លើ​គេហទំព័រ ១៨+។

១.បិទ​ចោល​ឈ្មោះ Domain

ជា​យុទ្ធសាស្រ្ត​សាមញ្ញ​និង​ងាយស្រួល​បំផុត ដោយ​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ជូន​សេវាកម្ម​អ៊ីនធឺណិត (ISPs) ​ក្នុង​ស្រុក​ទាំង​អស់​ធ្វើ​ការ​បិទ​ចោល​នូវ​ឈ្មោះ Domain ដែល​ត​ភ្ជាប់​ទៅ​កាន់​បណ្តា​គេហទំព័រ​អាសអាភាស។

វិធី​នេះ​បច្ចុប្បន្ន​ក៏​កំពុង​អនុវត្ត​ក្នុង​ប្រទេស​ចិន ដែល​វា​ស្មុគស្មាញ​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បន្តិច ព្រោះ​បើ​ចង់​ត​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ដែល​បិទ​នោះ លុះ​ត្រា​ចេះ​ប្រើប្រាស់​ប្រព័ន្ធ VPN។

២.ដាក់​កំហិត​ផ្អែក​តាម​កាត​សម្គាល់​ខ្លួន

នៅ​​ប្រទេស​អង់គ្លេស​បាន​ចចេញ​ច្បាប់​នេះ​តាំង​ពី​ចុង​ឆ្នាំ ២០១៧ ដោយ​តម្រូវ​ឲ្យ​គេហទំព័រ​ទាំង​អស់​ទាមទារ​ឲ្យ​អ្នក​ចូល​ទស្សនា​បញ្ជាក់​អត្តសញ្ញាណ តាម​រយៈ​កាត​សម្គាល់​ខ្លួន​ឬ​អត្តសញ្ញាណ​ប័ណ្ណ​ថា​ពួក​គេ​មាន​អាយុ​លើស​ពី ១៨ ឆ្នាំ។

៣.មើល​មុខ​កំណត់​អាយុ

ជា​វិធីសាស្រ្ត​ទំនើប​មួយ​ផ្សេង​ទៀត​នៅ​អូស្រា្តលី ដែល​ប្រហាក់ប្រហែល​នឹង​ចក្រភព​អង់គ្លេស​ដែរ ដោយ​គ្រាន់​ថា​ប្រទេស​មួយ​នេះ​តម្រូវ​ឲ្យ​ធ្វើ​ការ​ស្កេន​មុខ ដើម្បី​កំណត់​ពី​អាយុ​របស់​ពួក​គេ ទើប​អនុញ្ញាត​ឲ្យ​ចុច​ចូល​មើល​គេហទំព័រ​នោះ​បាន៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់