• 2019-10-31 08:44:34
  • ចំណេះដឹង

កន្លែង​ការងារ​​នៅ Facebook ពិត​ជា​អួអាប់​ដល់​ម្ល៉ឹង​?

  • 2019-10-31 08:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook, Inc. ជា​ក្រុមហ៊ុន​បណ្តាញ​​សង្គម​ដ៏​ធំ​មាន​ទីស្នាក់ការ​ធំ​នៅ​​រដ្ឋកាលីហ្វ័ញ៉ា​ និង​​សព្វ​ថ្ងៃ​មាន​​បុគ្គលិក​​កំពុង​បម្រើ​ការ​ចំនួន​ជិត ៣ម៉ឺន​នាក់ នៅជុំវិញពិភពលោក។  ត្បិត​តែ​មើល​ទៅ​ Facebook ដូច​ជា​អស្ចារ្យ​ ហើយ​មាន​អ្នក​ខ្លះ​ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ តែ​បែរ​ជា​មាន​បុគ្គលិក​ និង​អតីត​បុគ្គលិក​មួយ​ចំនួន​​​រិះ​គន់​ក្រុមហ៊ុន​មួយ​នេះ​មិន​ដាច់​ពី​មាត់​ទៅ​វិញ។ តើ​អ្នក​ទាំង​នោះ​មិន​ពេញ​ចិត្ត​អ្វី​ខ្លះ​ចំពោះ​ Facebook?

១. ​ទោះ​បី​ជា​អ្នក​ទៅ​លំហែកាយ​នៅ​ថ្ងៃ​វិស្សមកាល​ អ្នក​នឹង​ត្រូវ​ស្ពាយ​​ការងារ​ទៅ​តាម​ខ្លួន​ជា​និច្ច​

shutterstock_31419226

Sunayana Sen ជា​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា​​ ទោះ​បី​ជា​អ្នក​ទៅ​សម្រាក​​លំហែ​កាយ​នៅ​ទីណា​ក្តី ​អ្នក​​ហាក់​បី​ដូចជា​ត្រូវ​ធ្វើ​ការ​ឥត​ឈប់​ ព្រោះ​​​ត្រូវ​មាន​​ Facebook Group សម្រាប់​​បុគ្គលិក​គ្រប់​ផ្នែក​ទាំង​អស់ ដើម្បី​​​ផ្តល់​ព័ត៌មាន​ គម្រោង និង​កិច្ចការ​​ជា​ច្រើន​ទៀត​មិន​ចេះ​ចប់។ ដូច្នេះ​ទោះ​បី​ទៅ​លំហែ​កាយ​​ក៏​ដូច​ជា​​ទៅ​​​​ធ្វើ​ការ​អញ្ចឹង​ដែរ។

២. ធ្វើ​ការ​ឱ្យ​ Facebook ដូច​ចំណាយ​ពេល​ទៅ​​បើក Facebook រាល់​ពេល​ ហើយ Scroll ចុះ​ឡើង​ៗ​​ឥត​ប្រយោជន៍

done

អតីត​បុគ្គលិក Intern ដែល​ធ្លាប់​ធ្វើ​ការ​នៅ​  Facebook បាន​ឱ្យ​ដឹង​ថា បើ​អ្នក​ជា​អ្នក​​សរសេរ​កូដ ហើយ​បើ​ចង់​តេស្ត​កូដ​ដែល​បាន​សរសេរ​​រួច​  គឺ​ត្រូវ​ Scroll មើល Facebook ចុះ​ឡើង​ៗ​គ្រប់​ពេល​វេលា ដើម្បី​ដឹង​​លទ្ធផល​។ នេះ​ហើយ​ដែល​ពេល​ខ្លះ ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល ​និង​តប់​ប្រមល់​ខ្លាំង​មែន​ទែន​។

៣. "កុំ​សង្ឃឹម​ថា​ចង់​ញាំ​អាហារ​អ្វី​មួយ​ដោយ​សេរី​បាន​នោះ ព្រោះ​កន្លែង​ការងារ​គ្មាន​ជញ្ជាំង​បាំង​ទេ"

FacebookOffice

​​​​​​​​​​បុគ្គលិក​មួយ​រូប​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ​កន្លែង​ធ្វើ​ការ​​​របស់​​បុគ្គលិក Facebook គឺ​គ្មាន​​ជញ្ជាំង​បាំង​​ទេ ហើយ​ត្រូវ​អង្គុយ​កៀក​​គ្នា​​ជា​ជួរ​ៗ ដែល​​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​​គ្មាន​ផាសុកភាព​ និង​គ្មាន​ភាព​ឯក​ជន​ទាល់​តែ​សោះ។

៤. សំឡេង​ចេច​ចូច​ចេញ​ពី​បុគ្គលិក​ Facebook គឺ​​​ជា​ការ​មើល​ងាយ​គ្នា និង​អួត​តែ​ពី​ខ្លួន​ឯង

0x600

“សំឡេង​ចេចចូច​ គឺ​​​ជា​ការ​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក និង​អួត​តែ​ពី​ខ្លួន​ឯង ហើយ​ខ្ញុំ​គិត​ថា​ពួក​គេ​ជា​មនុស្ស​វាយឫក ​និង​ឈ្លើយ​​"។ នេះ​ជា​សម្តី​អតីត​បុគ្គលិក​មួយ​រូប​ធ្លាប់​បម្រើ​ការ​នៅ Facebook។

៥. គ្មាន​ស្មារតី​ការងារ​ក្នុង​ក្រុម និង​គ្មាន​សិទ្ធិ​សម្រេច​

it-was-probably-my-worst-professional-experience-to-date

អតីត​បុគ្គលិក​ Intern ជំនាញ​សរសេរ​កូដ​​នៅ Facebook បាន​រិះគន់​ថា មាន​ពេល​គាត់​បាន​ព្យាយាម​សរសេរ​គម្រោង​មួយ​​​សា​ឡើង​វិញ​ ដោយ​ចំណាយ​ពេល​ច្រើន​​គួរ​សម​ តែ​ត្រូវ​ក្រុម​របស់​គាត់​និយាយ​ថា "​វា​គ្មាន​ប្រយោជន៍​អី​ក្នុង​ការ​សរសេរ​គម្រោង​នេះ​ម្តង​ទៀត​នោះ​ទេ"។ គាត់​បន្ថែម​ទៀត​ថា​ប្រសិន​បើ​គម្រោង​របស់​គាត់​ ត្រូវ​បាន​យក​មក​ពិចារណា គាត់​ប្រាកដ​ជា​​បាន​ធ្វើ​ឱ្យ​ Facebook មាន​ការ​រីក​ចម្រើន​​​​ និង​ដើរ​លើ​ផ្លូវ​វិជ្ជមាន​បាន​ច្រើន​មិន​ខាន។

ប្រភព៖ ​​​​​​​​​​​businessinsider

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

មតិយោបល់