• 2019-10-01 07:56:04
  • ប្រវត្តិបច្ចេកវិទ្យា

មើលប្រវត្តិប៉ះគ្នា ៦ លើក រវាង iPhone និង Galaxy Note

  • 2019-10-01 07:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone និង Galaxy Note គឺ​ជា​គូ​ប្រជែង​​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ក្នុង​សហគ្រាស​ស្មាតហ្វូន។ ស្មាតហ្វូន​ទាំង​ពីរ​តែង​ប្រកាស​ចេញ​នៅ​ក្នុង​អំឡុង​ពេល​ស្របាល​គ្នា ហើយ​ក្រោយ​ការ​ប្រកាស​ចេញ​គេ​តែង​យក​វា​ទាំង ២ មក​ប្រៀប​ធៀប​គ្នា។

ការ​ប្រៀប​ធៀប​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ​គឺ​ការ​ប្រៀប​ធៀប​លើ​ល្បឿន​នៃ​ការ​​បើក​កម្មវិធី និង​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​​បន្ត​មាន​ដំណើរ​ការ​លើ RAM ដោយ​ចង់​ដឹង​ថា​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា។ ត​ទៅ​នេះ​មក​មើល​ប្រវត្តិ​ប៉ះ​គ្នា​​ចំនួន ៦ លើក​ចុង​ក្រោយ​ រវាង iPhone និង Galaxy Note គិត​ចាប់​ពី​ជំនាន់ iPhone 6 ជា​មួយ Galaxy Note 4។

  • iPhone 6 Plus ប្រកួត​នឹង Note 4 (លទ្ធផល Note 4 ​ឈ្នះ)
  • ​iPhone 6s Plus​ ប្រកួត​នឹង Note 5 (លទ្ធផល iPhone 6s Plus ឈ្នះ)
  • iPhone 7 ប្រកួតនឹង Note 7 (លទ្ធផល iPhone 7 ឈ្នះ)
  • iPhone X ប្រកួតនឹង Note 8 (លទ្ធផល Note 8 ឈ្នះ)
  • iPhone XS Max ប្រកួត​នឹង Note 9 (លទ្ធផល​ iPhone XS Max ឈ្នះ)
  • iPhone 11 Pro Max ប្រកួតនឹង Note 10+ (លទ្ធផល Note 10+ ឈ្នះ)

ចុចអាន ៖ ប្រកៀកប្រកិតគ្នាសម្បើមណាស់! ប្រកួតកម្លាំង iPhone 11 Pro Max ជាមួយ Galaxy Note10+

អត្ថបទ៖ សុខហេង

មតិយោបល់