• 2019-10-01 03:44:22
  • ព័ត៌មាន

ទូរសព្ទ​ ៣៣ ​ម៉ូឌែល​នេះ​នឹងអាច​អាប់​ដែត​បាន​ ​តើ​ចង់​សាក​ Huawei EMUI 10(Beta) ដែរ​ទេ?

  • 2019-10-01 03:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ថ្មី​បាន​ឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ Huawei បានបញ្ចេញកំណែប្រែ EMUI 10(Beta) លើ Android Q ដែល​អាចអនុញ្ញាតិឲ្យ​ឧបករណ៍(ថេប្លេត, ទូរសព្ទ) ទាំងផលិតផលយីហោបុត្រសម្ព័ន្ធ Honor ផងដែរ ច្រើនជាង ៣៣ នឹង​អាច​អាប់ដែត​សាកល្បង​បាន។

ស្បែក​ EMUI 10(Beta)

​EMUI 10 (Beta) នេះ​ដែរ​ ​នឹង​ផ្តោត​សំខាន់​លើ​ការ​អាប់ដែត​មុខងារ​កាមេរ៉ា​ឲ្យ​ប្រសើរ​ឡើង(ជាពិសេស​ម៉ូឌែល P30 និង P30 Pro)​​ ​ព្រម​ជាមួយ​នឹង​ល្បឿន​ដំណើការ​កម្មវិធី​នានា​ក្នុង​ស្តុក Android Q ក៏ដូចជាមុខងារថ្មីៗ(Dark mode ជាដើម)។ បញ្ជាក់៖ តារាងខាងក្រោមបឋមប៉ុណ្ណោះ អាចនឹងបន្ថែមម៉ូឌែលច្រើនទៀត

​ខាង​ក្រោម​នេះ​ជា​តារាង​ឈ្មោះម៉ូឌែលបើកឲ្យតេស្តបាន​ ដូចជា​៖

-Huawei P30 / P30 Pro (ពាក់កណ្ដាលខែតុលា)

-Huawei Mate 20 / Mate 20 Pro (ចុងខែតុលា)

-Mate 20X (4G) / Mate 20 RS Porsche (ចុងខែតុលា)

-Honor 20 / Honor 20 Pro (ចុងខែតុលា)

-Honor V20 / Honor Magic 2 (ចុងខែតុលា)

-Huawei Enjoy 8s / P Smart+ 2019 (ពាក់កណ្ដាលខែវិច្ឆិកា)

-Honor 10 Youth Edition / Honor 20i (ពាក់កណ្ដាលខែវិច្ឆិកា)

-Huawei Mate 10 / Mate 10 Pro (ចុងខែវិច្ឆិកា)

-Mate 10 Porsche Design / Mate RS Porsche Design (ចុងខែវិច្ឆិកា)។

ខាងក្រោមនេះជា​ឈ្មោះម៉ូឌែលចាំដល់តម្លើងពេញតែម្តង ដូចជា​៖

EMUI 10 (Beta) លើ P30 Pro

-Huawei nova 4e / Mate 20 Lite / Enjoy 10 Plus (ដើមខែតុលា)

-Huawei P20 / P20 Pro (ចុងខែតុលា)

-Huawei Mate 20X 5G (ដើមខែវិច្ឆិកា)

-Huawei Nova 5 Pro (ពាក់កណ្ដាលខែវិច្ឆិកា)

-Huawei Tab M6 8.4/10.8 (ពាក់កណ្ដាលខែវិច្ឆិកា)

-Huawei nova 4 (ចុងខែវិច្ឆិកា)

-Honor 10 / Honor V10 / Honor 8X (ចុងខែវិច្ឆិកា)

-Honor 9X / Honor 9X Pro (ពាក់កណ្ដាលខែធ្នូ)៕

លើ P30 Pro
តារាងបញ្ជាក់ឈ្មោះម៉ូឌែលចេញផ្សាយដោយ Huawei

ប្រភព៖ newsroom | xda-developers ប្រែ​សម្រួល៖ រក្សា

មតិយោបល់