• 2019-08-28 02:45:59
  • ព័ត៌មាន

vivo NEX 3 នឹងមានកម្លាំងសាកថ្មរហូតដល់ ១២០ វ៉ាត់

  • 2019-08-28 02:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo NEX 3 រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ឆាប់ៗ ដោយ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​រូច​មក​ហើយ​​ដែល​មាន​បង្ហាញ​ខ្លះៗ​អំពី​រូបរាង​​ស្មាតហ្វូន​នេះ។ គេ​ឃើញ​ថា​ NEX 3 មាន​បំពាក់​អេក្រង់​រាង​កោង​​​ខ្លាំង (Waterfall), មាន​រន្ធ​កាស 3.5 mm និង​កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន។

គំនូសរបស់ NEX 3

ការ​លេច​ធ្លាយ​ថ្មី​បាន​សន្និដ្ឋាន​ថា​ NEX 3 នឹង​ជា​ស្មាតហ្វូន​ដំបូង​របស់ vivo ដែល​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ដូច​ព្យុះ​កម្លាំង​ ១២០ វ៉ាត់ (SuperFlash Charge) រួម​នឹង​ថ្ម​ទំហំ ៦៤០០ mAh។ ដំណឹង​ថ្មី​នេះ​គឺ​មាន​ប្រភព​ពី Weibo។

គួរ​ដឹង​ថា​ពេល​បង្ហាញ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ដូច​ព្យុះ​លើក​ដំបូង បច្ចេកវិទ្យា SuperFlash Charge នេះ​ប្រើ​ពេល​ត្រឹម ១៣ នាទី​ប៉ុណ្ណោះ អាច​សាក​បំពេញ​ថ្ម​ដែល​មាន​​ទំហំ ៤០០០ mAh ឲ្យ​ពេញ​បាន។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ NEX 3 នៅ​ជា​មន្ទិល​នៅ​ឡើយ ប៉ុន្តែ​ចាំ​មិន​យូរ​ទៀត​នោះ​ទេ​គេ​នឹង​បាន​ដឹង​ច្បាស់​នូវ​ចំណុច​ខ្លាំង​ស្មាតហ្វូន​នេះ ដែល​រំពឹង​ប្រកាស​ខែ​ក្រោយ៕ ​​

ចុចអាន ៖ ​Samsung ត្រៀម​ចេញ​ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ​ ​តែ​ថ្ម​ដល់​ទៅ​ ៦០០០ ​មីលីអំពែម៉ោង​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់