- 2019-08-09 01:33:08
- គន្លឹះ
មិនហត់គាស់ ក្បាច់ថ្មីមើលតែក្នុង Settings ក៏ដឹង iPhone នោះថ្មហ្សីនឬអត់ដែរ
- 2019-08-09 01:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនហត់គាស់ ក្បាច់ថ្មីមើលតែក្នុង Settings ក៏ដឹង iPhone នោះថ្មហ្សីនឬអត់ដែរ
ចន្លោះមិនឃើញ
ការអាប់ដែតនៃប្រព័ន្ធថ្មីរបស់ក្រុមហ៊ុន Apple បានផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការសម្គាល់ពីថ្មដែលកំពុងប្រើប្រាស់ក្នុងម៉ាស៊ីន iPhone ជាថ្មហ្សីនចេញពី Apple ឬប្តូរថ្មីដោយភាគីទីបីណាមួយ។
តាមរយៈការតេស្តផ្ទាល់ពី iFixit បានបង្ហាញពីម៉ាស៊ីនដែលដំណើរការលើ iOS 12.4 ក៏ដូចជា iOS 13 Beta ប្រសិនអ្នកប្រើប្រាស់ប្តូរថ្មតាមរយៈជាងជួសជុលខាងក្រៅ ពោលគឺខុសពីការផ្លាស់ប្តូរដោយក្រុមហ៊ុន Apple នោះត្រង់ផ្នែកព័ត៌មានទាក់ទិននឹង Battery Health អ្នកនឹងមិនអាចចូលបើកមើលបានទៀតទេ។
ដំណោះស្រាយដើម្បីឲ្យចំណុចនេះដើរបានធម្មតាវិញ មធ្យោបាយតែមួយគត់អ្នកត្រូវទទួលការផ្លាស់ប្តូរដោយដៃរបស់ Apple ផ្ទាល់ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្លូវការដែលជាដៃគូជាមួយ Apple តែប៉ុណ្ណោះ។
ចំណុចនេះក៏ជាភាពងាយស្រួលមួយរាល់ពេលអតិថិជនមិនថាទិញ iPhone ថ្មីឬមួយតឹក ហើយចង់ដឹងថាថ្មនោះជាថ្មហ្សីនមកពីនាយឬអត់ អ្នកគ្រាន់តែចូលទៅកាន់ Settings ហើយត្រង់ទីតាំង Battery Health ប្រសិនអ្នកអាចចូលទៅពិនិត្យបាន នោះអាចរាប់ចូលជាថ្មហ្សីនហើយ៕
អានអត្ថបទ: