- 2019-08-04 07:15:30
- គន្លឹះ
ដឹងគន្លឹះប៉ុន្មានចំណុចនេះ ម៉ូតូអាចជិះបានរាប់ឆ្នាំគ្មានបញ្ហា
- 2019-08-04 07:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងគន្លឹះប៉ុន្មានចំណុចនេះ ម៉ូតូអាចជិះបានរាប់ឆ្នាំគ្មានបញ្ហា
ចន្លោះមិនឃើញ
ប្រើប្រាស់ជាមួយម៉ូតូរាល់ថ្ងៃ បើចេះតែជិះទៅមុខមិនដឹងអីសោះក៏ពិបាកដែរ។ ក្រៅពីគិតគូរលើការលាងសម្អាតជាប្រចាំ ដើម្បីរក្សារូបរាងធ្វើម៉ូតូនៅមានសម្រស់ថ្មីទាក់ទាញ ការចេះត្រួតពិនិត្យបច្ចេកទេសខាងក្នុងគ្រឿងម៉ាស៊ីនក៏ចាំបាច់បំផុត ដើម្បីសុវត្ថិភាពនិងចៀសវាងការចំណាយធ្ងន់ធ្ងរលើការជួសជុល។
@សំបុកអ៊ែរ
មានតួនាទីជួយច្រោះខ្យល់ក្នុងដំណើរការគ្រឿងម៉ាស៊ីន។ នៅពេលសំបុកអ៊ែរច្រោះខ្យល់មិនបានស្អាត ធ្វើឲ្យម៉ាស៊ីនដំណើរការរអាក់រអួល ម៉ាស៊ីនថយចុះថាមពល និងបញ្ចេញផ្សែងពុល។
@ទឹកបញ្ចុះកម្តៅ (Water Cooling System)
ការពារច្រេះ ស្នឹម និងបញ្ចុះកម្តៅរបស់ម៉ាស៊ីន។ គុណភាពនៃទឹកបញ្ចុះកម្តៅថយចុះ អាចធ្វើឲ្យកើតមានច្រេះ ស្នឹម និងរំពុះ។ ស្នឹមនិងច្រេះ អាចធ្វើឲ្យធ្លាយធុងទឹក ដោយសារកើនឡើងកម្ដៅហួស។
@ប្រេងម៉ាស៊ីន (Engine Oil)
ជួយកាត់បន្ថយសំណឹកគ្រឿងម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនមានសន្ទុះខ្លាំង។ កម្រិតរំអិលថយចុះ ធ្វើឲ្យម៉ាស៊ីនឆាប់ឡើងកម្តៅដែលអាចនាំខូចខាតដល់គ្រឿងម៉ាស៊ីន។
@ប្រេងហ្រ្វាំង (Oil Brake)
ប្រេងថយគុណភាពនាំឲ្យហ្រ្វាំងគាំង ឬដំណើរការមិនបានល្អ។
@ប៊ូស៊ី
ម៉ាស៊ីនខ្លាំង ដោយសារប៊ូស៊ីព្រាយផ្កាភ្លើងបានល្អ។ ដល់ពេលដែលត្រូវផ្លាស់ប្តូរនៅពេលម៉ាស៊ីនខ្សោយ ដោយសារប៊ូស៊ីព្រាយផ្កាភ្លើងមិនបានល្អ។
@ខ្សែហ្រ្វាំង (Brake Cables)
មានប្រសិទ្ធភាពក្នុងការចាប់ហ្រ្វាំង។ នៅពេលហ្រ្វាំងមិនដំណើរការ អាចមានគ្រោះថ្នាក់ក្នុងពេលបើកបរ។
@ប្រេងពីញ៉ុងក្រោយ
ធ្វើឲ្យការរំអិល និងការពារសំណឹកសំណុំពីញ៉ុងក្រោយ។ កម្រិតរំអិលថយចុះ ធ្វើឲ្យការកកិតនិងសំណឹកកើនឡើង។
@ស៊ីឡាំងចម្បង (ក្រឡហ្រ្វាំងលើ)
ហ្វឺតខូច ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងមិនបានល្អ (ហ្រ្វាំងមិនស៊ី)។
@ខ្សែពាន
តួនាទីបញ្ជូនចលនារង្វិលធ្វើឲ្យម៉ូតូមានសន្ទុះ។ នៅពេលបញ្ជូនចលនារង្វិលមិនបានល្អ ធ្វើឲ្យម៉ូតូខ្សោយសន្ទុះនិងអាចមិនដំណើរការ។
@ទុយោហ្រ្វាំង
បញ្ជូនសម្ពាធបានល្អ ធ្វើឲ្យការចាប់ហ្រ្វាំងមានប្រសិទ្ធភាព។ បញ្ជូនសម្ពាធមានបញ្ហាឬលេចធ្លាយ ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងមិនដំណើរការ។
@ចានកនិងគ្រាប់ក
ងាយដល់ការកាច់ចង្កូត ក្នុងពេលបើកបរ។ ពេលដែលត្រូវផ្លាស់ប្តូរ ពិបាកក្នុងការកាច់ចង្កូត ដែលអាចនាំគ្រោះថ្នាក់ ក្នុងពេលបើកបរ។
@ស៊ីឡាំងជំនួយ (ក្រឡហ្រ្វាំងក្រោម)
ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងបានល្អ។ ហ្វឺតខូច ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្រ្វាំងមិនបានល្អ (ហ្រ្វាំងមិនស៊ី)។
បញ្ជាក់៖ ការណែនាំទាំងនេះដកស្រង់និងកែសម្រួលបន្ថែមពីឯកសាររបស់ក្រុមហ៊ុនម៉ូតូហុងដា៕