• 2019-07-27 00:20:00
  • ចំណេះដឹង

តើ​អ្វី​ទៅ​ជា​ Chrome​ OS ដឹងទេថា OS នេះកើត​ចេញ​ពីណាអត់?

  • 2019-07-27 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​គ្រប់​ laptops ទាំង​អស់​​ដំណើរ​ការ​ដោយ​ Windows OS ឬ Mac OS ប៉ុន្តែ​ពពួក laptop ប្រភេទ Chromebook មាន​លក្ខណៈ​ពិសេស​ត្រង់​ វា​ដំណើរ​ការ​ប្រព័ន្ធ Chrome OS ដែល​ផលិត​ដោយ ក្រុមហ៊ុន Google។ Chrome OS កើត​ចេញ​មក​ពី​កម្មវិធី​ឆែក​អ៊ីនធឺណិត​ឈ្មោះ Google Chrome browser ​។​

បើ​និយាយ​ឲ្យ​ខ្លី​ Chromebook ជា​ laptop ដែល​ដំណើរ​ការ​ដោយ Chrome browser​។ Chromebook មិន​អាច​ប្រើ​កម្មវិធី​របស់ Windows ឬ Mac​ បាន​ឡើយ​ ប៉ុន្តែ​វា​អាច​បញ្ចូល​ កម្មវិធី​របស់ Android បាន​។ ចំពោះ​ Chromebooks ស៊េរី​ថ្មីៗ​ក៏​អាច​ប្រើ​កម្មវិធី​របស់​ Linux បាន​ផង​ដែរ​។

ដោយ​សារ​តែ​ Chrome OS មាន​លក្ខណៈ​ស្រាល​និង​លឿន​​ស្រាប់ ហើយ​វា​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​អង្គ​ផ្ទុក​ទិន្នន័យ​ cloud កុំព្យូទ័រ​ប្រភេទ​នេះ​មិន​ត្រូវ​ការ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ប៉ុន្មាន​ទេ​។ ហេតុ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ Chromebook មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ កុំព្យូទ័រ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ដទៃ​​។

Chrome OS ជា​ប្រព័ន្ធ​ដ៏​មាន​សុវត្ថិភាព​បំផុត ព្រោះ​វា​ប្រើ​បច្ចេកវិទ្យា​មួយ​ហៅ​ថា Sandboxing ។ មាន​ន័យ​ថា​ បើ​មេរោគ​ណា​មួយ​លួច​ច្រៀប​ចូល​ក្នុង​កម្មវិធី​ណា​មួយ​​បាន​នោះ​ វា​នឹង​ជាប់​ក្នុង sandbox របស់​កម្មវិធី​នោះ ហើយ​មិន​អាច​បញ្ចេញ​ទៅ​ក្រៅ​បាន​ឡើយ​។ មេរោគ​នោះ​នឹង​ត្រូវ​លុប​ចេញ​ ពេល​អ្នក​បិទ​កម្មវិធី​នោះ​។

ទោះ​ជា​កម្មវិធី​មួយ​ចំនួន​ផ្អែក​ខ្លាំង​ទៅ​លើ​ web ក៏​ដោយ​ក៏​វា​អាច​ដំណើរ​ការ​កម្មវិធី​របស់​ Chromebook ផ្ទាល់​និង​កម្មវិធី Android ដោយ​មិន​ត្រូវ​ការ​អ៊ីនធឺណិត​បាន​ដែរ​។ មាន​កម្មវិធី​ ២០០ ជាង ដែល​អាច​រត់​ offline បាន​ ហើយ​កម្មវិធី​ដូចជា Microsoft Office អាច​ជំនួស​បាន​ដោយ កម្មវិធី​ផ្សេង​ទៀត, ដូចជា LibreOffice, Google Office ឬ Office ​របស់​ Android ក៏​បាន​ដែរ​។

ចំណុច​ពិសេស​ ដែល​ Chromebook មាន​លើ​ laptop ដទៃ​គឺ៖

  • មាន​ថ្ម​កាន់​បាន​យូរ​ ដែល​អាច​ប្រើ​បាន​ទៅ​ដល់ ៩ ម៉ោង​ឡើង​

  • ស្តើង​ស្រាល​ តែ​មាន​ល្បឿន​លឿន​និង​តម្លៃ​សមរម្យ

  • ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ និង​មិន​បាត់​ឯកសារ​ណា​​ឡើយ បើ​កុំព្យូទ័រ​ខូច ដោយសារ​ឯកសារ​លើ​អ៊ីនធឺណិត

សម្រាប់​អ្នក​​ចូលចិត្ត​លេង​ Chromebook មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ ប៉ុន្តែ Google នឹង​បញ្ចេញ​ Stadia ដែល​ជា​កម្មវិធី​សម្រាប់ stream ហ្គេម​ធំៗ​មួយ​ចំនួន​មក​លេង​បាន​ដែរ​

​ចំពោះ​អ្នក​ចូលចិត្ត​ប្រើ​ឆែក​អ៊ីនធឺណិត​ មើល​ YouTube, និង​ប្រើប្រាស់​កម្មវិធី Google ផ្សេងៗ Chromebook ជា​ជម្រើស​ល្អ ប៉ុន្តែ​ចំពោះ​អ្នក​ design ប្រហែល​ជា​មិន​ពេញ​ចិត្ត​និង​ laptop នេះ​ឡើយ​៕

ប្រភព៖ maketecheasier ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់