- 2019-07-26 06:12:48
- គន្លឹះ
តែងឮអ្នកជំនាញ និយាយ Exposure, Shutter Speed មានន័យថាម៉េចទៅ?
- 2019-07-26 06:12:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តែងឮអ្នកជំនាញ និយាយ Exposure, Shutter Speed មានន័យថាម៉េចទៅ?
ចន្លោះមិនឃើញ
តើអ្នកធ្លាំប់អារម្មណ៍តានតឹង ពេលកាន់កាមេរ៉ាដំបូងហើយមិនដឹងថាត្រូវធ្វើដូចម្ដេចបានថតរូបបានស្អាតដូចគេឬទេ? ពេលអ្នកទៅនិយាយជាមួយអ្នកជំនាញគេនិយាយពាក្យពិបាកយល់ដូចជា Exposure, Shutter Speed, Aperture, ISO, White Balance, Dept of field។ យើងនឹងបំបែកន័យពាក្យគន្លឹះទាំងនេះ ថាវាជាអ្វី ហើយត្រូវវាមានលទ្ធផលអ្វីនៅរូបថតរបស់អ្នក។
Exposure
គឺជារង្វាស់នៃពន្លឺដែលបានទទួលដោយ Sensor របស់កាមេរ៉ា។ Exposure គឺកំណត់ដោយ Shutter Speed, Aperture, និង ISO។ ពេល Sensorទទួលពន្លឺមិនគ្រប់វានឹងបង្កើតរូបងងឹត ឬ Underexposed Image ហើយបើវាទទួលច្រើនពេក វានឹងបង្កើតរូបភ្លឺពេក ឬឆេះ ដែលគេហៅថា Overexposed Image។
Shutter Speed
គឺជាល្បឿនបើកបិតនៃសន្ទះបាំង់ Sensor។ វាមានខ្នាតគិតជាវិនាទី ដូចជា ១វិនាទី ១/៣០វិនាទី ១/១៥០វិនាទី។ បើ Shutter Speed កាន់តែលឿន ពនឺ្លចូលបានតិច ហើយបើកាន់តែយឺតពន្លឺចូលបានច្រើន។ Shutter Speed ក៏សំខាន់ចំពោះភាពច្បាស់នៃរូបភាពមានចលនាដែរ បើ Shutter យឺតពេករូបភាពនឹងមានភាពព្រិលត្រង់ចំណុចមានចលនា។
ISO
គឺជាកម្រិតនៃភាពទទួលយកពន្លឺរបស់ Sensor កាមេរ៉ា។ បើ ISO កាន់តែខ្ពស់ រូបកាន់តែភ្លឺតែកាន់តែមានបែកព្រៀកៗ(Noise) ផ្ទុយទៅវិញបើ ISO កាន់តែទាបរូបកាន់តែងងឺតតែកាត់បន្ថយការបែកព្រៀកៗ។
Aperture
គឺជាទំហំរន្ធប្រស្រីនៃ Len កាមេរ៉ា។ រន្ធប្រស្រីរបស់ Len កាមេរ៉ាអាចពង្រីកពង្រួមបាន។ ខ្នាតទំហំរបស់Aperture គឺ f-stop ដែលមានលេខដូចជា f-1.8, f-3.5, f-5.6 ដោយកាន់តែតូច Aperture កាន់តែធំ។ បើ Aperture កាន់តែធំពន្លឺចូលបានកាន់តែច្រើន រូបកាន់តែភ្លឺ ផ្នែកខាងក្រោយនៃរុបកាន់ព្រិល ផ្ទុយទៅវិញ បើ Aperture កាន់តែតូច ពន្លឺចូលបានតិចរូបកាន់តែងងឹត ផ្នែកខាងក្រោយនៃរូបកាន់តែច្បាស់។
White Balance
ជាធម្មតាពណ៌នៃរូបថតកាមេរ៉ានិងទទួលឥទ្ធពលពីប្រភពពន្លឺដូចជាពន្លឺអំពូលម៉ែត អំពូលពងមាន់ ដែលធ្វើរូបភាពនោះមានសភាពមិនធម្មជាតិ។ បញ្ហានេះអាចដោះស្រាយបានដោយធ្វើការសម្រួល White Balance។ បើបង្កើន White Balance រូបភាពនិងមានសភាពទឹកក្រូចជាងមុន ឬមានកម្ដៅ(Warm) ផ្ទុយទៅវិញ បើបន្ថយ White Balance រូបភាពនិងមានសភាពខៀវជាងមុន ឬត្រជាក់(Cool)។ White Balance មានខ្នាតគិតជា K។
Dept of Field
Dept of Field ឬជម្រៅនៃរូបថតគឺសម្ដៅទៅលើភាពច្បាស់នៃផ្នែកខាងក្រោយ(Background)នៃរូបភាព។ បើរូបភាពមួយមានផ្នែកខាងក្រោយព្រិលគេថារូបនោះមាន Shallow Dept of Field ឬជម្រៅនៃរូបថតរាក់ ផ្ទុយទៅវិញបើផ្នែកខាងក្រោយច្បាស់ គេថារូបនេះមាន Greater Dept of Field ឬជម្រៅនៃរូបភាពជ្រៅ។ DoF គឺរំពឹងលើ Aperture នឹងប្រភេទ Len៕