• 2019-07-17 01:33:03
  • ចំណេះដឹង

ចង់​រៀប​ម៉ាស៊ីន​ប្រើ RAM 1.5TB ​តើ​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន?

  • 2019-07-17 01:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ទំហំ RAM ធំ​ប៉ុណ្ណា​ដែល​សក្តិសម​នឹង​ការ​ប្រើប្រាស់​របស់​អ្នក? តាម​ពិត​ទៅ​បើ​អ្នក​ប្រើប្រាស់​លក្ខណៈ​ការងារ​ទូទៅ ​អាច​ថា​ចន្លោះ​ពី 4GB ទៅ 16GB នៃ RAM គឺ​ល្អ​បំផុត​ហើយ ប៉ុន្តែ​ដូច​មាន​ស្រាប់​លើ​ Mac Pro សេរ៊ី​ខ្ពស់​ផុត​លេខ​របស់ Apple មាន​បំពាក់ RAM ដល់​ទៅ 1.5TB។

ចុះ​ប្រសិន​ចង់​រៀប​ម៉ាស៊ីន​ដោយ​ប្រើប្រាស់ RAM ធំ​បែប​នេះ តើ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន? តម្រូវ​ការ​នៃ​ជ្រើស​យក Motherboard ចាំ​បាច់​យក​ប្រភេទ​ដែល​មាន​ទីតាំង​ដាក់ RAM ចំនួន ១២ បន្ទះ ដោយ​អ្នក​ត្រូវ​ប្រើប្រាស់​ក្នុង​មួយ​បន្ទះ RAM ទំហំ 128GB DDR5 ECC។

ចំពោះ​ទូទាត់​លើ​ការ​ចំណាយ ដោយ​យើង​និយាយ​ត្រូវ​ទំហំ​ចំណាយ​លើ​ RAM សុទ្ធ គឺ​ជា​ធម្មតា​នៅ​លើ​ទីផ្សារ RAM 128GB មួយ​បន្ទះ​មាន​តម្លៃ ១ ៥០០ ដុល្លារ បែប​នេះ​សម្រាប់​ការ​ចាយ ១២ បន្ទះ អ្នក​ត្រូវ​ចាយ​ខ្ទង់ ១៨ ០០០ ដុល្លារ ដើម្បី​ផ្គំ​ចេញ​ជា RAM ទំហំ 1.5TB។

បែបណាមិញ​បើ​អ្នក​ចង់​ផ្គំ​ទម្លាក់​ត្រឹម​ទំហំ 768GB ដោយ​ប្រើប្រាស់​ប្រភេទ RAM 64GB DDR ECC ចំនួន ១២ បន្ទះ​ដូច​គ្នា នោះ​មួយ​បន្ទះ​តម្លៃ ៣៧០ ដុល្លារ ដោយ​សរុប​អស់ ៤ ៤៤០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ZDNet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់