• 2019-07-11 02:03:32
  • ចំណេះដឹង

រថយន្ដ​​មេដឹកនាំ​​ ៥​ រូប មាន​ប្រព័ន្ធ​​សុវត្ថិភាព​​ខ្ពស់បំផុត​

  • 2019-07-11 02:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​នៃប្រទេសនីមួយៗ តែងមាន​រថយន្ដ​ផ្ទាល់ខ្លួន សម្រាប់ជា​មធ្យោបាយ​​ធ្វើដំណើរ​ ដែល​ភាគច្រើន​ជា​រថយន្ត​ដែល​មាន​​គុណភាព​ខ្ពស់​ ខុសប្លែក​ពី​រថយន្ដ​ធម្មតា​។ ខាងក្រោមនេះ ជា​រថយន្ដ​របស់​មេដឹកនាំ​ ៥​រូប ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​៖

១. រថយន្ដ The Beast 2.0 របស់​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump​។ រថយន្ដ​នេះ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​ ពោល​គឺ​គ្រាប់កាំភ្លើង​ ឬ​គ្រាប់បែក​ មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជិះ​ខាងក្នុង​បានឡើយ។ The Beast 2.0 បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​អស់​រាប់​ឆ្នាំ​មក​ហើយ។ រយៈពេល​កន្លង​មក​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​​ក្រុមហ៊ុន​ General Motor បាន​ចំណាយ​​ប្រមាណ​ ១៥ លាន​ដុល្លារ​ទៅ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​តែ​មួយ​មុខ​ ដើម្បី​បង្កើន​ភាព​ខ្លាំង​របស់​រថយន្ត។​​​

២. រថយន្ដ Aurus Senat មានតម្លៃ ២​លាន​ដុល្លារ របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក​ Vladimir Putin​។ រថយន្ដ​នេះ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ដែរ គឺ​កាំ​ភ្លើង​មិន​អាច​បាញ់​ធ្លុះ គ្រាប់បែក​ក៏​មិន​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ដូចគ្នា​ដែរ​។​ ​

៣. រថយន្ដ BMW 7 Series មានតម្លៃ ​១,៦​លាន​ដុល្លារ របស់​នាយករដ្ឋ​មន្ដ្រី​ឥណ្ឌា​ លោក​ Narendra Modi​។ រថយន្ដ​នេះ​ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុតដូចគ្នាដែរ។

៤. រថយន្ដ Mercedes- Benz S Class មានតម្លៃ​១,៥​លាន​ដុល្លារ របស់​ស្ដេច​អា​រ៉ាប៊ីសាអូឌីត Salman Bin Abdulaziz Al Saud។ រថយន្ដ​នេះក៏បាញ់មិនធ្លុះ បំផ្ទុះ​មិន​បានដែរ។

៥. រថយន្ដ Audi A8L មានតម្លៃ​១,៣​លាន​ដុល្លារ របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel​។ រថយន្ដ​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់ គ្រាប់កាំភ្លើង​ក៏​បាញ់​មិន​ធ្លុះ ការ​បំផ្ទុះ​គ្រាប់​ក៏​មិន​ខ្ទេច​៕

ចុចអាន៖

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខហេង

មតិយោបល់