• 2019-07-11 08:03:24
  • ចំណេះដឹង

ខែ​ភ្លៀង​ហើយ​! មិន​គួរ​ធ្វើ​រឿង​ទាំង​នេះ​ បើ​មិន​ចង់​ឲ្យ​ទូរសព្ទ​ខូច ពេលចូលទឹក

  • 2019-07-11 08:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​វស្សា​បាន​ឈាន​មក​ដល់​ហើយ​ ​បើ​ទូរសព្ទ​របស់​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​នេះ​ជា​ទង្វើ​ ដែល​អ្នក​គួរ​ជៀស​វៀង​ បើ​ចង់​ឲ្យ​វា​នៅ​រស់៖

១. កុំ​យក​ម៉ាស៊ីន​ផ្លុំ​សក់​ផ្លុំ​ទូរសព្ទ​សើម​​ឲ្យ​សោះ

ការ​ប្រើ​​ម៉ាស៊ីន​ផ្លុំ​សក់​អាច​ធ្វើ​ឲ្យ​គ្រឿង​ក្នុង​របស់​ទូរសព្ទ​របស់​អ្នក​រលាយ​ឬ​ខូច​ខាត​។

២. កុំ​យក​ទូរសព្ទ​សើម​ទៅ​សាក​

៣, កុំ​ដោត​កាស​ស្តាប់​​នៅ​ពេល​រន្ធ​កាស​សើម ព្រោះ​វា​អាច​ឆក់​

៤. កុំ​ទាន់​ប្រញាប់​ដក​ស៊ីម​ចេញ ខ្លាច​មាន​ទឹក​ជ្រាប​ចូល​

៥. កុំ​ប្រើ​ទូរសព្ទ​ទាំង​សើម​ ត្រូវ​បិទ​វា​​ជា​បន្ទាន់

៦.កុំ​ព្យាយាម​ក្រឡុក​ទូរសព្ទ​ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ទឹក​ចូល​កាន់​តែ​ជ្រៅ​

៧.កុំ​ព្យាយាម​គាស់​ឬ​ដោះ​ថ្ម​ទូរសព្ទ​ចេញ

​គួរ​បញ្ជាក់​ផង​ដែរ​ ទាំង​នេះ​គ្រាន់​តែ​ជា​វិធី​ ជួយកុំ​ឲ្យ​ទូរសព្ទ​របស់អ្នក​ ដែល​ចូល​ទឹក​ភ្លាមៗ​ខូច​ប៉ុណ្ណោះ ​ពុំ​អាច​ជួយ​ទូរសព្ទ​ដែល​ជ្រាប​ចូល​យូរ​ឡើយ​។ ដូច្នេះ​ហើយ​ អ្នកគួរ​តែ​មាន​ជា​ស្រោម​ទូរសព្ទ​ការពារ​ទឹក​ឬអ្វី​សម្រាប់​ច្រក​ទូរសព្ទ​ជា​ពិសេស​ពេល​ភ្លៀង​៕

ប្រភព៖ gadgetsnow ប្រែ​សម្រួល៖ Im David

មតិយោបល់