- 2019-06-18 00:00:00
- ចំណេះដឹង
បង្ហាញមុខអ្នកឌីហ្សាញឡូហ្គោ Apple មានស្នាមខាំ
- 2019-06-18 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខអ្នកឌីហ្សាញឡូហ្គោ Apple មានស្នាមខាំ
ចន្លោះមិនឃើញ
ក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់កំណើតក្នុងឆ្នាំ ១៩៧៦ មានមនុស្សជាច្រើនយល់ច្រឡំថា ស្លាកយីហោ (Logo) Apple គឺអតីត CEO លោក Steve Jobs ជាអ្នកបង្កើត។ ផ្ទុយទៅវិញ វាមិនមែននោះទេ តាមពិតទៅ ស្លាកយីហោរបស់ក្រុមហ៊ុនយក្សអាមេរិកខាងលើ ត្រូវបានរចនាបង្កើតឡើងដោយលោក Rob Janoff ។
Rob Janoff ត្រូវបានគេស្គាល់ថាជាអ្នករចនាក្រាហ្វិកនៃស្លាកយីហោ និងអត្តសញ្ញាណមួយរូប ដែលកាលពីឆ្នាំ ១៩៧៧ Janoff បានធ្វើការឱ្យលោក Regis McKenna ដែលជានាយកផ្នែកវិចិត្រសិល្បៈនៃក្រុមហ៊ុនទទួលសិទ្ធផលិតស្លាកយីហោឱ្យ Apple Computer។ ពេលនោះ Janoff បានរចនាចេញជាស្លាកយីហោរូបផ្លែប៉ោមមួយដែលមានស្នាមខាំ ព្រោះធ្វើបែបនេះនឹងមិនឱ្យមនុស្សយល់ច្រឡំថាវាជារូបផ្លែ Cherry ឫផ្លែអ្វីផ្សេង។
មិនតែប៉ុណ្ណោះ លោកក៏បានបង្កើតនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងផលិតផលជាច្រើនទៀត សម្រាប់ Apple ហើយក្រោយមកលោកក៏ទទួលការងាររចនានៅក្រុមហ៊ុនធំៗចំនួន ២ បន្ថែមទៀតរួមមាន IBM និង Intel៕
ចុចអាន៖