• 2019-06-10 08:20:40
  • ចំណេះដឹង

ពេល​យាន​យន្ត​ខូច​ប្រើ​លែងកើត ម្ចាស់​ត្រូវ​បំពេញ​កាតព្វកិច្ច​លុប​យាន​យន្តនោះ​ចេញពី​បញ្ជី

  • 2019-06-10 08:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​មាត្រា២០ នៃ​អនុក្រឹត្យ​ស្តីពីការចុះ​បញ្ជី​ផ្តល់បណ្ណសម្គាល់​យាន​ជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ឱ្យដឹងថា នៅពេល​យាន​ជំនិះ​បាន​នាំចេញ​ទៅក្រៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬយាន​ជំនិះ​ខូច​ដែល​ប្រើប្រាស់​លែងកើត ម្ចាស់​យាន​ជំនិះ​ត្រូវបំពេញ​កាតព្វកិច្ច​លុប​ចេញពី​បញ្ជី​យាន​ជំនិះ ដោយ​នាំយក​មកនូវ​បណ្ណ​សម្គាល់​យាន​ជំនិះ និង​ផ្លាកលេខ​សម្គាល់​យាន​ជំនិះ អម​នឹង​លិខិត​បញ្ជាក់​អំពី​មូលហេតុ​នៃការ​លុប​ចេញពី​បញ្ជី​យាន​ជំនិះ ទៅ​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ឬ​ទីតាំង​ផ្តល់​សេវាសាធារណៈ​ដែល​កំណត់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់ពី​យាន​ជំនិះ​នោះ ត្រូវបាន​នាំចេញ​ទៅក្រៅ ឬខូច។

ការលុបចេញពី​បញ្ជី​យាន​ជំនិះ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្តីពី​បែប​បទ​ និង​នីតិវិធី​នៃការ​ចុះ​បញ្ជីយាន​ជំនិះ ការ​ផ្តល់​ផ្លាក​លេខសម្គាល់​យាន​ជំនិះ និង​ការលុបចេញ​ពី​បញ្ជី​យាន​ជំនិះ៕

អត្ថបទ៖ សំភី

មតិយោបល់