• 2019-06-09 05:25:51
  • ចំណេះដឹង

ឆ្ងល់​គ្រប់​គ្នា ថា​ជើង​ទម្រ​តម្លៃ ៩៩៩ ដុល្លារ​របស់ Apple មាន​អ្វី​ពិសេស?

  • 2019-06-09 05:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ទម្រ​ Pro Stand ដែល​ប្រើ​ជា​គូ​ជា​មួយ​នឹង​ Pro Display XDR ត្រូវ​បាន​ Apple លក់​ក្នុង​តម្លៃ ៩៩៩ ដុល្លារ ជា​តម្លៃ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​តិច​នាក់​ទេ​សម្ដែង​ការ​ហួស​ចិត្ត ហើយ​​វា​ក៏​ត្រូវ​បាន​គេ Troll ពេញ​បណ្ដាញ​អ៊ីនធឺណិត​ផង​ដែរ។

តម្លៃ​ដ៏​ថ្លៃ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ងឿង​ឆ្ងល់​នឹង​ចំណុច​ពិសេស​របស់​ Pro Stand។ បើ​តាម​ការ​បញ្ជាក់​របស់ Apple បាន​ឲ្យ​ដឹង​ថា​ជើង​ទម្រ​នេះ​​មាន​មុខងារ​ពិសេសៗ​ដូច​ជា អាច​​ឲ្យ​អេក្រង់ Pro Display XDR ​ផ្លាស់​ប្ដូរ​កម្ពស់​ទាប ឬ ខ្ពស់​​បាន​យ៉ាង​ងាយ​ស្រួល, អាច​កែ​សម្រួល​មុំ​នៃ​អេក្រង់​ឲ្យ​អោន​ចុះ​ក្រោម ឬ ងើយ​ឡើង និង​អាច​ឲ្យ​អេក្រង់​នេះ​បង្វិល​បាន​ទៀត​ ​ដើម្បី​ប្រើ​ជា​ Portrait Mode ល្អ​សម្រាប់​​កែ​រូប, ឌីហ្សាញ​វិបសាយ និង​សរសេរ​កូដ​ជា​ដើម។

​ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​បាន​ដឹង​​ច្បាស់​អំពី​ចំណុច​ពិសេស​របស់ Pro Stand ៖

ប្រភព៖ Apple ប្រែ​សម្រួល៖ សុខហេង

មតិយោបល់