• 2019-05-17 07:12:50
  • ចំណេះដឹង

គួរ​ទិញ​ម៉ាស៊ីនត្រជាក់កម្លាំង​សេះ​ធំ ឬ​កម្លាំង​សេះ​តូច​?

  • 2019-05-17 07:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើសរើស​ម៉ាស៊ីនត្រជាក់ ក្រៅពីមើល​លើ​កម្លាំងសេះ និង​រូបរាង​ មាន​ចំណុច​មួយ​ទៀត​​ដែលអ្នក​ត្រូវ​ពិចារណា មុនសម្រេច​ចិត្ត​​យកលុយទៅ​ជះលើ​ឧបករណ៍​តម្លៃ​រាប់រយដុល្លារ​​នេះ? ចម្លើយគឺ​ទាក់ទងទៅនឹងទម្លាប់នៃការប្រើប្រាស់។

ប្រសិនបើអ្នកមិនសូវនៅផ្ទះ អាចថាអ្នកទៅប្រកបរបរធ្វើការពេញមួយថ្ងៃ ត្រឡប់មកផ្ទះវិញ​តែ​ពេលយប់ៗ ការចំណាយលុយទៅលើម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងសេះធំដូចជា​ ១,៥ ទៅ ២ សេះ​ ផ្ដល់ផលចំណេញជាងម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងតូចត្រឹម ១ សេះ ព្រោះថាម៉ាស៊ីនត្រជាក់ដែលមានកម្លាំងសេះខ្លាំង អាចបញ្ចុះសីតុណ្ហភាពបានលឿន​ ក្នុងទីតាំងដែលមានផ្ទៃក្រឡាធំ។

ការប្រើម៉ាស៊ីនត្រជាក់ទំហំធំ​ ជួយសន្សំសំចៃពេលវេលា ហើយ​បើ​​អ្នក​ដាក់កម្រិតវិលរបស់កង្ហារ ជាប្រភេទស្វ័យប្រវត្តិ (Auto Fan Speed) ទៀតនោះ វានឹងជួយសន្សំសំចៃថ្លៃចំណាយអគ្គិសនីបានមួយកម្រិតថែមទៀត។

ដោយឡែក​សម្រាប់​ផ្ទះមានសមាជិកនៅពេញមួយថ្ងៃ ដែល​តម្រូវឲ្យ​ប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប់រហូត ការជ្រើសរើសម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងសេះតូចជារឿងប្រសើរជាង​ ព្រោះជួយសន្សំសំចៃភ្លើងបានច្រើនខ្លាំង បើ​បើក​ប្រើរយៈយូរលើសពី ១២ ម៉ោងក្នុងមួយថ្ងៃ។​ ម៉្យាងទៀត ការប្រើប្រាស់ពេញមួយថ្ងៃ តម្រូវតែ​តាម​កន្លែងដែលកំណត់តែប៉ុណ្ណោះ​ ដូចជាបន្ទប់ទទួលភ្ញៀវជាដើម។ បែបនេះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់មានកម្លាំងសេះធំ នឹងធ្វើឲ្យចំណាយលើថាមពលអគ្គិសនីកើនឡើង ជាពិសេសក្នុងការប្រើប្រាស់ពេញមួយថ្ងៃ៕

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់