• 2019-05-01 03:00:00
  • ចំណេះដឹង

ចេះ​វិធី​ការពារ​ខ្លួន​នេះ គ្មាន​អ្នក​ណា​​អាច​មក​កូរ​គណនី Facebook អ្នក​​បាន​ទេ

  • 2019-05-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay តែង​តែ​ណែនាំ​ពី​​គន្លឹះ​និង​របៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ជៀស​ឆ្ងាយ​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ​។ អត្ថបទ​នេះ​នឹង​និយាយ​បន្ថែម​ជា​ថ្មី​ពី​ការ​បង្ការ​ខ្លួន​ពី​ការ​វាយ​ប្រហារ​នានា​ សម្រាប់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។

រូប​តំណាង

លោក អ៊ូ ផាន់ ណា​រិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ បាន​ចែក​រំលែក​តិចនិក​ខ្លះ​ៗ ដើម្បី​ការពារ​ខ្លួន​ដើម្បី​សន្តិសុខ​និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​បណ្តាញសង្គម អ្នក​គួរ​តែ៖

  • ១​. ប្រើប្រាស់​លេខ​សម្ងាត់​ដែល​ខ្លាំង​ចាប់ពី ៨ តួ​អក្សរ​ឡើង (មាន​តួ​អក្សរ លេខ និង​សញ្ញា​ បញ្ចូល​គ្នា)

  • ២. ដាក់​ដំណើរការ​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​ស្រទាប់ 2 Factor Authentication

  • ៣. មិន​ត្រូវ​ចុច​ទៅ​លើ​តំណរ​ភ្ជាប់ (link) ឬ​ព័ត៌មាន​ណា​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ប្រភព​មិន​ច្បាស់លាស់

  • ៤. ត្រួត​ពិនិត្យ​ទៅ​លើ​សារ​ដែល​ផ្ញើរ​មក​តាម Facebook Messenger ឲ្យ​បាន​ច្បាស់ ឬ​បើ​អាច​សូម​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ដែល​បាន​ផ្ញើរ​អ្វី​មក​អ្នក​ជា​មុន​សិន

  • ៥. សូម​គិត​ឲ្យ​បាន​ពីរ ឬ​បី​ដង​មុន​នឹង​ចុច​ទៅ​លើ​អ្វីមួយ

  • ៦. សូម​ធ្វើការ​ត្រួតពិនិត្យ​រក​ប្រភព​ព័ត៌មាន​ជា​មុន​សិន ឬ​សាកសួរ​អ្នក​ជំនាញ​ផ្នែក​នេះ ដើម្បី​ជៀសវាង​ការបាត់បង់​ដោយ​ប្រការ​ណា​មួយ

  • ៧. សូម​រាយការណ៍​ទៅកាន់ incident@camcert.gov.kh អំពី​បញ្ហា​នេះ

ប្រភព៖ អ៊ូ ផាន់ ណា​រិទ្ធ

អត្ថបទ៖ រក្សា

មតិយោបល់