- 2019-04-16 01:00:00
- ប្រវត្តិបច្ចេកវិទ្យា
រំលឹកពីអត្ថន័យអក្សរ "i" ដែលមានលើ iPhone
- 2019-04-16 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹកពីអត្ថន័យអក្សរ "i" ដែលមានលើ iPhone
ចន្លោះមិនឃើញ
ថ្មីៗនេះបណ្ដាញអ៊ីនធឺណិតបានគាស់កកាយឡើងវិញនូវប្រធានបទទាក់ទងនឹងអត្ថន័យអក្សរ "i" លើផលិតផលរបស់ក្រុមហ៊ុន Apple ថាតើវាមានន័យយ៉ាងដូចម្ដេច។
បើក្រឡេកទៅកាន់កម្មវិធី Apple Event កាលពីឆ្នាំ១៩៩៨ លោក Steve Jobs បានបង្ហាញអំពីកុំព្យូទ័រ iMac ដោយបានពន្យល់ពីអត្ថន័យអក្សរ “i” ផ្សាភ្ជាប់នឹងពាក្យ “Mac"។ នៅពេលនោះអក្សរ "i” គឺតំណាងឲ្យ Internet ហើយលោក Steve បានបង្ហាញជាបន្តពីន័យផ្សេងទៀតរបស់អក្សរ "i” ចំពោះក្រុមហ៊ុន Apple។
ក្រៅពីពាក្យ Internet អក្សរ "i" ក៏មានន័យថា individual, instruct, inform និង inspire។ ប៉ុន្តែអត្ថន័យនៃអក្សរ "i" ក៏បានឃ្លាតឆ្ងាយពីន័យដើមរបស់វានៅពេលក្រុមហ៊ុន Apple ប្រកាសពី Original iPod ដែលផលិតផលនេះគ្មានទាក់ទងសូម្បីតែបន្តិចទៅនឹងអ៊ីនធឺណិត។
ក្រោយមកទៀតនៅពេលដែល iPhone ដំបូងគេប្រកាសនៅក្នុងឆ្នាំ២០០៧ មួយក្នុងចំណោមគោលការណ៍ទាំងបីនៃទូរសព្ទនេះគឺអ៊ីនធឺណិត ហើយវាក៏ជាពេលដែលអក្សរ "i" បានត្រឡប់មកកាន់ន័យដើមរបស់វាវិញ។ ចាប់តាំងពីពេលនោះមកផលិតដែល Apple ប្រកាសជាបន្តបន្ទាប់សុទ្ធតែមានមកជាមួយនូវប្រព័ន្ធទំនាក់ទំនងអ៊ីនធឺណិត៕