• 2019-04-17 08:00:00
  • ចំណេះដឹង

ហេតុអ្វី​យន្តហោះ​បន្សល់​ដាន​ ពេល​ហោះ​លើ​មេឃ​?

  • 2019-04-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 90

ចន្លោះមិនឃើញ

ជា​ញឹកញយ​ នៅ​ពេល​ដែល​យន្តហោះ​ហោះ​កាត់​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ គេ​តែង​ឃើញ​មាន​ស្នាម​ពណ៌​ស​ជា​ខ្សែ​នៅ​ពី​ក្រោយ​យន្តហោះ​នោះ ហើយ​ក្រោយ​មក​​ក៏​រលាយ​ទៅ​វិញ​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក។ មាន​ឆ្ងល់​ទេ​ថា​ដាន​ខ្សែ​ពណ៌​ស​បណ្ដាល​មក​ពី​អ្វី?

តាម​ពិត​ទៅ​ស្នាម​ឆ្នូត​វែងៗ​ដែល​យន្តហោះ​បន្សល់​ទុក​នោះ​ជា​ពពក​សិប្បនិម្មិត។ ម៉ាស៊ីន​យន្តហោះ​​បញ្ចេញ​​ផ្សែង​ ដូច​ជា​ម៉ាស៊ីន​រថយន្ត​អ៊ីចឹង​ដែរ។ នៅ​ពេល​ដែល​ផ្សែង​ក្ដៅ​ភាយ​ចេញ​ពី​យន្តហោះ ចំហាយ​ទឹក​ដែល​មាន​​ក្នុង​ផ្សែង​ក៏​ទៅ​​ប៉ះ​នឹង​ខ្យល់។ នៅ​កម្ពស់​ជិត​ ៨ គីឡូម៉ែត្រ​​ខ្យល់​ពិត​ជា​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង អាច​ត្រជាក់​ដល់​ -៤០ អង្សា​សេ។

ខ្យល់​ត្រជាក់​នេះ​ឯង​ធ្វើ​ឲ្យ​ចំហាយ​ទឹក​ក្លាយ​ជា​​ដំណក់​ទឹក ឬ កក​ក្លាយ​ជា​ដុំ​ទឹកកក​តូចៗ មុន​ពេល​ដែល​វា​ហួតហែង​ទៅ ​ហើយ​ប្រតិកម្ម​​នេះ​ឯង​ដែល​បង្កើត​បាន​ជា​ស្នាម​ឆ្នូត​វែងៗ​ពណ៌​ស​លើ​អាកាស៕​​​​​​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់