• 2019-04-05 02:19:57
  • ព័ត៌មាន

ត្រៀម​លុយ​ទៅ! Apple អាចចេញ iPhone XE ថ្លៃ ៦០០ ដុល្លារ មុនចេញ iPhone XI

  • 2019-04-05 02:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ជិតស្និទ្ធ​ចេញ​ពី​រោងចក្រ Foxconn ក្នុង​ប្រទេស​ឥណ្ឌា​បាន​បង្ហើប​ឲ្យ​ដឹង​ថា Apple មាន​ផែនការណ៍​ត្រៀម​ចេញ​ផ្សាយ iPhone XE ដែល​ជា​ជំនាន់​ថ្មី​វិវត្ត​ចេញ​ពី​ត្រកូល SE ដែល​ធ្លាប់​ដាក់​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​សារព័ត៌មាន PC Tablet បាន​ចុះ​ផ្សាយ។

ប្រភព​បន្ត​ថា iPhone XE នឹង​ប្រើប្រាស់​អេក្រង់​ពេញ​គែម​សង​ខាង រចនាបថ​ដូច​ត្រកូល X ទំហំ ៤,៨ អ៊ីញ ប្រភេទ OLED។ ប៉ុន្តែ​ខ្នង​ក្រោយ​នៅ​បន្ត​ប្រើ​សារធាតុ​អាលុយមីញ៉ូម បែប​នេះ​មិន​អាច​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ Qi Wireless បាន​ឡើយ។ ខ្នង​ក្រោយ​ប្រើ​កាមេរ៉ា​មួយ​គ្រាប់​ទំហំ 12MP ដោយ​មាន​បន្ទះ​ឈីប A11 ឬ A12 Bionic តែ​មិន​ទាន់​លម្អិត​ច្បាស់​ពី​កម្លាំង​ម៉ាស៊ីន​និង​អង្គ​ផ្ទុក។

ចំពោះ​តម្លៃ​សម្រាប់​ការ​ផលិត​នៅ​រោងចក្រ Wistron ក្នុង​ទីក្រុង Bangalore ប្រទេស​ឥណ្ឌា ធ្លាប់​ល្ហិចល្ហៀង​កន្លង​មក​ថា​ត្រកូល SE ជំនាន់​ទី​ពីរ​នេះ​អាច​ថ្លៃ​ប្រហាក់ប្រហែល ៦០០ ដុល្លារ ។ ចំណុច​នេះ​ប្រភព​ក៏​មិន​អាច​បង្ហើប​ច្បាស់ការ​ តើ Apple នឹង​ចាប់​ដៃ Wistron ឬ Foxconn ​ក្នុង​ការ​ផលិត iPhone XE នេះ​ដែរ ត្បិត​អី​ប្រភព​ព័ត៌មាន​ទទួល​ចេញ​ពី​ក្រុមហ៊ុន Foxconn ក៏​ដោយ។

ប្រសិន​របាយការណ៍​នេះ​ជា​ការ​ពិត នោះ​តាម​កាលបរិច្ឆេទ​ចេញ​ផ្សាយ Apple អាច​នឹង​ប្រកាស iPhone XE នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ពោល​គឺ​ក្នុង​ព្រឹត្តិការណ៍ WWDC អំឡុង​ខែ​មិថុនា៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់