• 2019-03-22 01:00:00
  • គន្លឹះ

គន្លឹះ​ងាយៗ ដោះ​ស្រាយ​ពេល​​កម្មវិធី PS មិន​ស្គាល់​ដៃ​ជើង​ពុម្ព​ខ្មែរ​យូនីកូដ​

  • 2019-03-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ជួប​បញ្ហា​មួយ​នៅ​លើ​​កម្មវិធី Photoshop CS6 នៅ​ពេល​ចង់​វាយ​អក្សរ​ខ្មែរ​ បែរ​ជា​​ជាន់​ដៃ​ជើង ដោយ​សារ​​អក្សរ​ខ្មែរយូនីកូដ​ ​តែង​មានការ​​បូក​ផ្សំ​ជាមួយ​​ព្យញ្ជនៈ ស្រះ ឬ​​ស្រះ​ពេញ​តួ​ ដើម្បី​បាន​ចេញ​ជា​ពាក្យ​​មួយៗ​បាន។ យ៉ាង​ណា​មិញ បញ្ហា​នេះ​នឹង​អាច​ដោះ​ស្រាយ​បាន បើ​អ្នក​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

#PS CS6

អ្នក​គ្រាន់​តែ​ចុច​ចូល​កម្មវិធី រួច​ចុច​​លើ​ពាក្យ Edit រួច Preference រើយ​យក type រើស​យក​ពាក្យ Middle Eastern រួច​បិទ​-បើក​កម្មវិធី​ឲ្យ​បាន​ពីរ​ទៅ​បី​ដង​ ហើយ​វាយ​ម្ដង​ទៀត​ជា​ការ​ស្រេច។ ឬអ្នក​អាច​ប្រើ Shortcut(Ctrl+K) តែ​ម្ដង​ក៏​បាន​។

បញ្ជាក់៖ គន្លឹះ​នេះ​សម្រាប់​តែ​កុំព្យូទ័រ​តំឡើង Font អក្សរ​ខ្មែរ​យូនីកូដ រួច​ហើយប៉ុណ្ណោះ​។ បើ​អ្នក​មាន​វិធី​ផ្សេង​អាច​ចែក​រំលែក​នៅ​ប្រអប់ Cmt បាន​៕

អត្ថបទ៖ រក្សា

មតិយោបល់