• 2019-03-21 03:23:00
  • គន្លឹះ

គន្លឹះសន្សំសំចៃថ្ម iPhone ឲ្យ​ប្រើ​បានច្រើនម៉ោង នរណាក៏អាចធ្វើបាន(វីដេអូ)

  • 2019-03-21 03:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ

រឿង​បញ្ហាទូរសព្ទ​ស៊ី​ថ្ម ប្រើបានតែប៉ុន្មានម៉ោងក៏អស់ភ្លើងរលីង ជា​រឿង​ដែល​អ្នកជួប​ជា​ញឹកញាប់​ជាង​គេ ចំពោះ​អ្នកចូល​ចិត្ត​ប្រើស្មាតហ្វូនច្រើន​ម៉ោង។ ខាង​ក្រោមនេះ​ជា​គន្លឹះធ្វើ​ឲ្យស្មាតហ្វូន iPhone របស់អ្នក​ជួយ សន្សំសំចៃថ្ម​ប្រើ​បាន​យូរម៉ោង ទោះជា មិនអាចជួយឲ្យថ្មកាន់ខ្លាំង ប្រើមិនចេះអស់ក៏ដោយ តែល្មមឲ្យអ្នកកាន់បានពេញ១ថ្ងៃដែរ។

រូបតំណាង

១/ ចូលទៅមើលគុណភាពថ្ម នៅល្អប្រើឬអត់?

មុខងារ​ Battery Health នេះសម្រាប់​តាម​ដាន​គុណភាពភាគរយ​ដែល​ប្រើ​ថាមពល​ថ្ម នៃ​កម្មវិធី​ទាំងអស់ បើអ្នកសង្កេតឃើញថា វាអស់លឿនខុសប្រក្រតី ដូចនេះបញ្ហាអាចមកពីថ្ម។ ចឹង! បើអាចដូរថ្មថ្មី ក៏ប្រសើរដែរ។

២/ ប្រើមុខងារ Screen lock ខ្លីបំផុត

ពេលបិទសោរអេក្រង់ គួរកំណត់ឲ្យតិចនាទី ឬ(៣០ វីនាទី) តិចបំផុត។

៣/ បិទមុខងារ Raise to wake នៅលើអេក្រង់

មុខងារនេះក៏មិនសូវចាំបាច់ដែរ បើបិទបានក៏ល្អ វាអាចជួយថ្មបានច្រើនគួរសម។

៤/ កំណត់ពន្លឺអេក្រង់ កុំឲ្យភ្លឺខ្លាំងពេក

មុខងារ Auto Brightness គួរកុំបើកអស់ៗពេក អ្នកគួរបន្ថយវាឲ្យភ្លឺតិចតាមដែលអាចធ្វើបាន។

៥/ បើកមុខងារជំនួយពេលអានអក្សរ White Point

​មុខងារ Reduce White Point ​ដែល​មាន​តាំង​ពី​ជំនាន់ iOS 7 រហូត​បន្ត​ដល់ iOS 12 ត្រូវ​បាន​អ្នក​ប្រើ​ iPhone ឬ iPad ​មើល​រំលង។ ​តាម​រយៈ​ការ​ស្រាវជ្រាវ ​មុខងារ​នេះ​មាន​ប្រយោជន៍​ខ្លាំង ​ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​ទាំង​មូល​ប្រែ​ជា​ពណ៌​ស្រទន់ ជា​ជំនួយ​ដល់​ភ្នែក ​មិន​ឲ្យ​កុង​ពន្លឺ​ខ្លាំង ​ពេល​អាន​អក្សរ

៦/ ដាក់ Dark Wallpaper

នៅលើ iOS 11 និង iOS 12 មាន Wallpaper ខ្មៅមកស្រាប់។ អ្នកជំនាញបានផ្តល់ដំបូន្មានថា វាអាចជួយសន្សំសំចៃថ្មបានច្រើនគួរសម។

៧/ បិទមុខងារ Background Usage

អ្នកត្រូវប្រាកដថា មុខងារនេះបានបិទទាំងអស់ ព្រោះហេតុផលវាស៊ីថ្មច្រើន ពេលបើកកម្មវិធីច្រើនក្នុងពេលតែមួយ។ អ្នកគ្រាន់តែចូលទៅ Settings->Background App refresh រួចយក OFF។ ជាពិសេ កុំបើកកម្មវិធីទុកច្រើនពេក អត់អូសលុបចេញ ដែលគេហៅថា (Background App)។

៨/ បើកមុខងារ Low power mode

មុខងារនេះ ជួយច្រើនដល់អេក្រង់ និងថ្ម ដូចនេះ កុំភ្លេចចុចចូលទៅកន្លែង Battery ហើយបើកវា។

៩/ បិទ Bluetooth ចោល

បើអ្នកមិនភ្ជាប់កាស AirPods ទេ អ្នកគួរបិទ Bluetooth ចោល ហើយកុំភ្លេចចុចបិទកន្លែង AirPods ផង។ ធ្វើដូចនេះ អ្នកក៏អាចសន្សំសំចៃថ្ម ទុកប្រើបានច្រើនម៉ោងដែរ។

១០/ ប្រើអ៊ីនធើណិតស៊ីំម តិចតួចតាមដែលអាចធ្វើបាន

ចំណុចនេះ អ្នកជំនាញ​ចង់ណែនាំឲ្យអ្នកប្រើ Wi-Fi ជំនួសវិញ ករណីមានភ្ជាប់។ បើអត់ទេ គួរប្រើអ៊ិនធើណីតតាម ស៊ីមតិចតួចបានហើយ កុំបើកចោលរហូត អូសលេងច្រើនម៉ោង ហើយរអ៊ូថា ទូរសព្ទឆាបអស់ថ្មម៉្លេះ?

១១/ ដាក់មុខងារ Dark mode ឬ Smart Invert

ចំណុចនេះសំដៅដល់ ផ្ទៃអេក្រង់ អ្នកគួរកំណត់យកពណ៌ខ្មៅ ឬកុំដាក់ Wallpaper មាន Effect ព្រោះវាស៊ីថ្មដែរ។

១២/ បិទកន្លែង Auto App Update

អ្នកគួរចូលទៅ Settings-> iTune & App Store ហើយចុចបិទ Auto App Update ដែលមានស្រាប់លើម៉ាស៊ីនដូចជា កម្មវិធី Music, Apps, Book ជាដើម។

១៣/ បិទមុខងារ Tracking Finess

មុខងារមិនចាំបាច់ អ្នកគួរតែបិទួវាចោល កុំឲ្យវាដំណើរការ ស៊ីថាមពលថ្មទូរសព្ទអ្នក។ ចូលទៅ Settings->Privacy-> Motions-> Tracking Fitness។

១៤/ បិទមុខងារ Call on other device

កន្លែងនេះ ភាគច្រើនអ្នកប្រើមិនសូវចាប់អារម្មណ៍ទេ តែវាស៊ីថ្មទូរសព្ទអ្នកគ្រប់នាទី។ ចូលទៅ Settings-> Phone->Call on other device រួចចុចបិទ។

១៥/ ចុចបិទកន្លែង iCloud Photos

iCloud Photos ពេលបើកវា ត្រូវការអ៊ីនធើណិត ចឹងបើបិទវាកុំឲ្យចម្លងរូបថតអ្នក វាក៏ចំណេញថ្មបានច្រើនដែរ។

ចំពោះតិចនិកបន្ទាប់​ សូមរីករាយទស្សនាវីដេអូខាងក្រោម។

អានអត្ថបទបន្ត៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ រក្សា

មតិយោបល់