• 2019-03-12 08:43:20
  • ចំណេះដឹង

អាចកើតរឿង ៥ នេះ បើសិនសុខៗគ្មានព្រះចន្ទ

  • 2019-03-12 08:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះចន្ទ​​ពេល​ខ្លះ​អាច​បង្ហាញ​ខ្លួន​​ពេញ​វង់​ភ្លឺ​ចិញ្ចែងចិញ្ចាច​ ហើយ​ក៏​អាច​​បង្ហាញ​ខ្លួន​ជា​ចំណិតៗ​បញ្ចេញ​ពន្លឺ​ព្រាក​ៗ​ដែរ ដោយ​​មិន​​ចេះ​​បាត់​ទៅ​ណា​ទេ​នៅ​តែ​​មួយ​កន្លែង​ហ្នឹង​។ ចុះ​​ប្រសិន​បើ​សុខ​ស្រាប់​ៗ​តែ​លែង​មាន​ព្រះចន្ទ​ តើ​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ភព​ផែនដី​ដែរ​ឬ​ទេ?

​ប្រសិន​បើ​​មិន​មាន​ព្រះចន្ទ​​អាច​នឹង​កើត​មាន​ហេតុ​ភេទ​ចម្លែក​ទាំង ៥ ​ខាង​ក្រោម ៖

១. ពេល​យប់​នឹង​មាន​ភាព​​ងងឹត​ខ្លាំង​ ខ្លាំង​ដល់​ថ្នាក់​មើល​ស្អី​ក៏​មិន​ឃើញ។ វត្ថុ​ដែល​មាន​ពន្លឺ​ភ្លឺ​លើ​ផ្ទៃ​មេឃ​បន្ទាប់​ពី​ព្រះចន្ទ​គឺ​ភព​សុក្រ។ ប៉ុន្តែ​វា​​នឹង​មិន​មាន​ពន្លឺ​ភ្លឺ​គ្រប់​គ្រាន់​សម្រាប់​បំភ្លឺ​ផ្ទៃ​មេឃ​នោះ​ទេ។ ព្រះចន្ទ​ពេញ​វង់​មួយ​មាន​ពន្លឺ​ភ្លឺ​ជាង​ភព​សុក្រ​ជិត ២ ពាន់​ដង។

២. បើ​គ្មាន​ព្រះចន្ទ​ មួយ​ថ្ងៃ​លើ​ភព​ផែនដី​​នឹង​មាន​រយៈពេល​ប្រហែល​ ៦ ទៅ ១២ ម៉ោង​ប៉ុណ្ណោះ ហើយ​មួយ​ឆ្នាំ​អាច​មាន​ដល់​លើស​ ១ ០០០ ថ្ងៃ​ឯណោះ។ នេះ​ក៏​ព្រោះ​តែ​​ល្បឿន​រង្វិល​របស់​ផែនដី​អាច​ថយ​ចុះ​ដោយ​សារ​តែ​​កម្លាំង​ទំនាញ​របស់​ព្រះចន្ទ ហើយ​បើ​គ្មាន​ព្រះចន្ទ​ មួយ​ថ្ងៃ​ដូច​មួយ​ប៉ប្រិច​ភ្នែក​អ៊ីចឹង។

៣. ផែនដី​ដែល​គ្មាន​ព្រះចន្ទ​​ក៏​នឹង​មាន​ការ​ប្រែ​ប្រួល​នៃ​ទំហំ​ទឹកនាច​ និង ទឹក​ជោរ​នៃ​សមុទ្រ​ដែរ ដោយ​កម្ពស់​អាច​ឡើង​ខ្ពស់​ជាង​មុន​ ១ ភាគ​ ៣។

៤. មិន​បាច់​ចាំ​មើល​សូរ្យគ្រាស ឬ ចន្ទ​គ្រាស ​អី​នោះ​ទេ ព្រោះ​បើ​គ្មាន​ព្រះចន្ទ​ក៏​មិន​មាន​អ្វី​មក​បាំង​ព្រះអាទិត្យ​ដែរ។

៥. មិន​មាន​ព្រះចន្ទ​​ កម្រិត​លំអៀង​នៃ​​អ័ក្ស​របស់​ភព​ផែនដី​នឹង​ប្រែប្រួល​ជានិច្ច ដែល​នាំ​ឲ្យ​កើត​មាន​អាកាស​ធាតុ​​ប្លែកៗ។ បច្ចុប្បន្ន​ដោយ​សារ​ព្រះចន្ទ​​កម្រិត​​​​​​​​​​​​​​​លំអៀង​នៃ​​អ័ក្ស​របស់​ភព​ផែនដី​​ស្ថិត​នៅ​កម្រិត​ថេរ​​ ២៣,៥ ដឺក្រេ។ ប៉ុន្តែ​បើ​មិន​មាន​ព្រះចន្ទ​ទេ​ផែនដី​អាច​នឹង​មាន​កម្រិត​លំអៀង​ខ្លាំង ឬ មិន​មាន​ទាល់​តែ​សោះ ដែល​នាំ​ឲ្យ​មិន​មាន​រដូវ ឬ មាន​រដូវ​ច្រើន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ Inside Science ប្រែ​សម្រួល៖ សុខហេង

មតិយោបល់