• 2019-03-11 04:24:08
  • ចំណេះដឹង

iPhone ប្រើ​សុខៗ​រលត់​ ព្រោះ​ហេតុផល​នេះ​ឯង

  • 2019-03-11 04:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់ iPhone កាន់​ឆ្នាំ​មួយ​ភាគ​ធំ​ប្រាកដ​ជា​ធ្លាប់​ជួប នៅ​ពេល​ដែល​សាក​ថ្ម​ភាគរយ​ចេះ​តែ​ថយ​ទៅៗ ហើយ​ជួន​កាល​ប្រើ​សុខៗ​ក៏​រលត់ លុះ​ត្រា​តែ​យើង​រត់​យក​ទៅ​ដោត​សាក​ប្រហែល ៥ នាទី ទើប​លោត​ដំណើរការ​មក​វិញ។

ផ្អែក​តាម​បទពិសោធន៍​ដែល​ Sabay ធ្លាប់​ជួប​ផ្ទាល់ នោះ​ទាក់ទង​នឹង​បញ្ហា​ផ្នែក Hardware នៃ​ការ​ខូច​ថ្ម ហើយ​យល់​ល្អ​កុំ​សាកល្បង​ជួសជុល​តាម​រយៈ Software ដោយ​ធ្វើ​ការ Update ឬ Restore ម៉ាស៊ីន​អី ព្រោះ​ជា​ធម្មតា​ទូរសព្ទ iPhone បើ​កាល​ណា​មាន​បញ្ហា​គ្រឿង​ខូច​ត្រង់​ចំណុច​ណា​មួយ នៅ​ពេល Restore វា​នឹង​រមែង​លោត​កូដ Error ហើយ​អាច​ធ្វើ​ឲ្យ​រឿង​តូច​ក្លាយ​ទៅ​ជា​រឿង​ធំ។

ជៀសវាង​ការ​ចំណាយ​ច្រើន​អ្នក​គួរ​យក​ iPhone រត់​ទៅ​រក​ជាង​ដែល​មាន​ជំនាញ​ច្បាស់លាស់ ដោយ​សម្រាប់​តម្លៃ​ប្ដូរ​ថ្ម​ថ្មី​នៃ​ម៉ូដែល iPhone 5/5s មួយ​គ្រាប់​ថ្លៃ​ប្រហែល ៨ ទៅ ១០ ដុល្លារ ចំណែក​ឯ iPhone 6/6 Plus ប្រហែល ១៥ ដុល្លារ និង​ម៉ូដែល​កាន់​តែ​ខ្ពស់ តម្លៃ​កាន់​តែ​រាង​ក្រែល​ជាង​នេះ​បន្តិច​ទៀត៕

អានអត្ថបទ:

អត្ថបទ ៖ កៅ រក្សា

មតិយោបល់