• 2019-03-04 04:13:00
  • ព័ត៌មាន

លទ្ធផលឃើញខុសគ្នាឆ្ងាយ ក្រោយសាកកាមេរ៉ា Galaxy S10+/iPhone XS/Pixel 3 នៅ​ទីងងឹត

  • 2019-03-04 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​រង់ចាំ​យូរ​ក្រោយ​ទទួល​បាន Galaxy S10+ ដល់​ដៃ ក្រុម​ការងារ​គេហទំព័រ PhoneArena ក៏​បើក​ការ​សាកល្បង​គុណភាព​កាមេរ៉ា​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Samsung។ ម៉ូឌែល​ធុន​ធ្ងន់​នេះ មាន​កាមេរ៉ា ៥ គ្រាប់ ដោយ​មាន ៣ នៅ​ខាង​ក្រោយ និង ២ គ្រាប់​នៅ​ខាង​មុខ។

ប្រភព​ដដែល​ក៏​ឆ្លៀត​លើក​ការ​សាកល្បង​ជាមួយ​គុណភាព​កាមេរ៉ា Galaxy S10+ នៅ​ពេល​យប់​ឬ​ទីតាំង​ងងឹត ដើម្បី​ចង់​ដឹង​ថា​តើ​សាច់​រូប​អាច​ផលិត​បាន​ច្បាស់​ល្អ​ដូច​ថត​ពេល​ថ្ងៃ​ឬ​យ៉ាង​ណា? ជាង​នេះ​ទៅ​ទៀត​ក៏​យក​ជើង​ខ្លាំង ២ ម៉ូឌែល​ទៀត​មាន Pixel 3 និង iPhone XS មក​ធ្វើ​ការ​ប្រៀបធៀប។

ទស្សនា​រូបភាព​ប៉ុន្មាន​សន្លឹក​ដូច​បង្ហាញ​ខាង​ក្រោម៖

ជា​លទ្ធផល​បញ្ចប់​នៃ​ការ​តេស្ត​សាកល្បង PhoneArena បាន​ដាក់​ពិន្ទុ​ឲ្យ Pixel 3 ជា​អ្នក​ឈ្នះ ជាមួយ​ភាព​លេចធ្លោ​នូវ​មុខងារ Night Sight ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Google ជា​កត្តា​ជំរុញ​ឲ្យ​ការ​ផលិត​រូបភាព​នៅ​ទី​ងងឹត​អាច​ធ្វើ​បាន​ល្អ​ដាច់​គេ។

ខាង​ក្រោម​ជា​ការ​ថត Selfie នៅ​ពេល​យប់​នៃ​ស្មាតហ្វូន​ទាំង​បី៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់