• 2019-03-01 07:46:00
  • ចំណេះដឹង

មកដឹងប្រវត្តិឡានអាល្លឺម៉ង់ដ៏ល្បីមួយ តស៊ូណាស់ទម្រាំឈរឈ្មោះបានដល់សព្វថ្ងៃ

  • 2019-03-01 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ម៉ាករថយន្តប្រទេសអាល្លឺម៉ង Volkswagen​ គិតមកដល់ពេលនេះមានអាយុកាល ​៨២​ ​ឆ្នាំ​ហើយតាំងពីការកកើតដំបូង ក្នុង​ឆ្នាំ​ ​១៩៣៧​។​ ខាងក្រោមនេះជា ប្រវត្តិត្រួសៗដែលម៉ាករថយន្តល្បីនេះ បានហែលឆ្លងកាត់ឧបសគ្គតាំងពីមុនសង្រ្គាមលោកលើកទី២។

  • #ឆ្នាំចាប់ផ្តើម ឆ្នាំ ​១៩៣២​-​១៩៣៨​:​ ​People’s​ ​Car​ ​Project​

​ក្រុមហ៊ុន​ ​Volkswagen​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ​១៩៣៧​។​ ​នៅដើម​ទសវត្ស​ឆ្នាំ​ ​១៩៣០​ ​រថយន្ត​ត្រូវ​បាន​គេ​ចាត់ទុកជា​វត្ថុ​ដ៏​មាន​តំលៃ​។​ ​ប្រជាជន​អា​ឡឺម៉​ង់​ភាគច្រើន​នៅ​សម័យ​នោះ​ពុំ​មានលទ្ធភាព​ទិញ​របស់​មានតម្លៃ​អ្វី​ ​ក្រៅពី​ម៉ូតូ​ឡើយ​។​ ​នៅ​ឆ្នាំ​ ​១៩៣៤​ ​Adolf​ ​Hitler​ ​បាន​ចូល​មក​គ្រប់គ្រង​ការផលិត​រថយន្ត​ដោយ​បញ្ចា​អោយ​រោងចក្រ​រថយន្ត​ ​ផលិត​រថយន្ត​ធម្មតា​មួយ​ដែល​អាច​ដឹក​នាក់​ដំណើរ​ ​មនុស្ស​វ័យ​កណ្តាល​ ​២នាក់​ ​និង​ ​កូនក្មេង៣នាក់​ ​ហើយ​អាច​បើកបរ​ក្នុង​ល្បឿន​ ​១០០​ ​គីឡូ​មែ​ត្រ​ក្នុង​មួយ​ម៉ោង​។​ ​គាត់​ចង់​អោយ​ប្រជាជន​អា​ឡឺម៉​ង់​ទាំងអស់​មាន​រថយន្ត​សម្រាប់​ប្រើ​ប្រាស់​គ្រប់​ៗ​គ្នា​។​ ​រថយន្ត​ ​Volkswagen​ ​ម៉ូដែល​ ​“​KdF​-​wagen​”​ ​ក៏​ត្រូវ​បាន​ផលិត​ឡើង​ ​ដោយមាន​រាង​ស្រដៀងនឹង​សត្វ​កន្លង់​។​ ​

  • #ឆ្នាំ ​១៩៤៥​-​១៩៤៨​:​ ​ការ​អន្តរាគមន៍​ពី​កងទ័ព​អង់គ្លេស​ក៏បាន​ធ្វើអោយ​ស្ថានភាព​ប្រែប្រួល​ ​ ​បន្ទាប់​ពី​សង្រ្គាមលោ​ក​លើក​ទី​ ​២​ ​ក្រុមហ៊ុន​ ​Volkswagen​ ​ក៏​ត្រូវ​បាន​ធ្លាក់​ក្រោម​គ្រប់គ្រង​របស់​ជនជាតិ​អង់គ្លេស​ដោយ​គ្មាន​គោលដៅ​ ​យុទ្ធ​សាស្រ្ត​និង​គម្រោង​ច្បាស់លាស់​។​ ​
  • #ឆ្នាំ ​១៩៤៨​-​១៩៦១​:​ ​កា​ពង្រីក​ខ្លួន​នៅ​លើឆាកអន្តរជាតិ ​ចាប់ពី​ឆ្នាំ​ ​១៩៤៨​ ​ក្រុមហ៊ុន​ ​Volkswagen​ ​បាន​ក្លាយជា​ក្រុមហ៊ុន​យ៉ាង​សំខាន់​មួយ​តំណាង​អោយ​ប្រទេស​អា​ឡឺម៉​ង់​ ​ហើយក៏​ជា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​សក្តា​នុ​ពល​ដល់​សេដ្ឋកិច្ច​អា​ឡឺម៉​ង់​ផង​ដែរ​។​ ​ក្រុមហ៊ុន​ ​Volkswagen​ ​ក៏​ជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​គេ​បង្អស់​ដែល​ឈានជើង​ជ​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​អាមេរិក​នៅ​ឆ្នាំ​ ​១៩៤៩​ ​ដោយធ្វើ​ការ​លក់​រថយន្ត​បាន​ទៅដល់​ ​១​ ​លាន​ ​គ្រឿង​។​ ​បន្ទាប់មក​ក្រុមហ៊ុន​ ​Volkswagenក៏​បន្ត​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​និង​ ​ប្រេស៊ីល​។​ ​ក្រុមហ៊ុន​ ​Volkswagen​ ​បាន​វិនិយោគ​ទៅលើ​ការបង្កើត​ ​យុទ្ធ​សាស្រ្ត​ទី​ផ្សា​រថ្វីៗ​ដើម្បី​ផ្សព្វផ្សាយ​ពីរ​ថ​យន្ត​របស់​ខ្លួន​ ​និង​ ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ដើម្បីអោយ​គេ​បាន​ស្គាល់​ពី​គុណភាព​និង​ទំនុកចិត្ត​ដ៏​ខ្ពស់​ដែល​ក្រុមហ៊ុន​អាច​ផ្តល់​អោយ​។​ ​
  • #ឆ្នាំ ​១៩៦១​-​១៩៧៣​:​ ​Volkswagen​ ​Beetle​ ​to​ ​Volkswagen​ ​Golf​
  • #ឆ្នាំ ​១៩៧៤​-​១៩៩០​

​ម៉ូដែល​រថយន្ត​ជាច្រើន​របស់​ក្រុមហ៊ុន​ ​Volkswagen​ ​មាន​លក្ខណៈ​ស្រដៀងគ្នា​ជាមួយ​ ​ម៉ូដែល​ផ្សេង​ៗ​ទៀត​របស់​រថយន្ត​នៅ​ទ្វីបអឺរ៉ុប​។​ ​Volkswagen​ ​Golf​ ​មាន​លក្ខណៈ​ពិសេស​ខុសពី​រថយន្ត​ដ៏​ទៃ​ទៀត​ ​ជាហេតុ​នាំ​អោយ​ក្រុមហ៊ុន​ ​Volkswagen​ ​បន្ត​ផលិត​រថយន្ត​ប្រភេទ​នេះ​ផលិត​រហូត​ទៅដល់​ ​ជំនាន់​ទី​ប្រាំពីរ​។​

​នៅក្នុង​ឆ្នាំ​ ​១៩៨៥​ ​រថយន្ត​ ​Volkswagen​ ​Golf​ ​ជំនាន់​ទីពីរ​ ​ត្រូវ​បាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ ​ជាមួយនឹង​ពីរ​ម៉ូដែល​គឺ​ ​Volkswagen​ ​Golf​ ​GTI​ ​និង​ ​Volkswagen​ ​Golf​ ​Jetta​។​ ​នៅក្នុង​ឆ្នាំ​ ​១៩៧៥​ ​ក្រុមហ៊ុន​ ​Volkswagen​ ​បា​នប​ញ្ចៀ្រ​ត​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​តូច​មួយ​ ​ជាមួយនឹង​រថយន្ត​ ​Volkswagen​ ​Polo​។​ ​

  • ឆ្នាំ ​១៩៩១​-​១៩៩៩​

​នៅក្នុង​ឆ្នាំ​ ​១៩៩១​ ​ក្រុមហ៊ុន​ ​Volkswagen​ ​បាន​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ជាច្រើន​ ​បន្ទាប់មក​នៅក្នុង​ឆ្នាំ​ ​១៩៩៥​ ​រថយន្ត​ ​Volkswagen​ ​Sharan​ ​ក៏បាន​បង្ហាញខ្លួន​។​ ​

  • #ឆ្នាំ​ ​២០០០​-​ ​បច្ចុប្បន្ន​:​ ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​
Volkswagen​ ​Fascelift​

​បន្ទាប់ពី​ថ្នាក់លើ​បាន​ធ្វើការ​ពិភាក្សា​ ​និង​បោះឆ្នោត​យក​គោលគំនិត​រួម​ ​ក្រុមហ៊ុន​ ​Volkswagen​ ​បាន​សំ​រេចិត្ត​ ​ផលិត​រថយន្ត​ ​ម៉ូដែល​ថ្មី​ៗ​ជាច្រើន​ ​ដូចជា​ ​Volkswagen​ ​Fascelift​ ​of​ ​the​ ​Passat​ ​,​Volkswagen​ ​Jetta​ ​,​Volkswagen​ ​Tiguan​ ​និង​ ​ម៉ូដែល​ផ្សេង​ៗ​ទៀត​ជាច្រើន​ ​សម្រាប់​ទុកជា​អាវុធ​វាយលុក​ទីផ្សារ​ដ៏​ប្រកួតប្រជែង​ ​។​

​នៅ​ឆ្នាំ​ ​២០១៦​ ​កន្លង​ផុត​ទៅ​ ​ក្រុមហ៊ុន​ ​Volkswagen​ ​បាន​បញ្ចេញ​ ​រថយន្ត​ ​Volkswagen​ ​Atlas​ ​ទៅ​ក្នុង​ទីផ្សារ​របស់​ ​សហរដ្ឋអាមេរិក​។​

Volkswagen​ ​Atlas​ 2016

​នៅ​ខែ​ ​មេសា​ ​ឆ្នាំ២០១៨​ ​ក្រុមហ៊ុន​ ​Volkswagen​ ​ក៏​បា​នប្រ​ឡុក​ខ្លួន​ចូល​ទៅ​ក្នុង​វិស័យ​រថយន្ត​អគ្គីស​នី​ដំបូងបង្អស់​ ​ជាមួយនឹង​ ​រថយន្ត​ ​Volkswagen​ ​សេរី​ ​I.D​.​ ​R​ ​Pikes​ ​Peak​ ​និង​ ​unveiled​ ​នៅ​ប្រទេស​ ​បារាំង​។​ ​រថយន្ត​ទាំងនេះ​ត្រូវ​បាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ថ្ម​ ​lithium​-​ion​ ​(​lithium​-​ion​ ​battery​ ​system​)​។​ ​លើស​ពីនេះ​ទៅទៀត​រថយន្ត​ទាំងនេះ​មាន​កំលាំង​ម៉ាស៊ីន​រហូតដល់​ ​៦៨០​ ​សេះ​ ​(​៦៨០hp​)​។​ ​

Volkswagen​ ​Atlas​ 2018
  • #ទៅថ្ងៃ​អនាគត​

​គម្រោង​ដែល​ប្រកបដោយ​ចក្ខុវិស័យ​ខ្ពស់​របស់​ ​Volkswagen​ ​គឺ​​អភិវឌ្ឍន៍​ ​និង​​បង្កើត​​ក្រុម​រថយន្ត​ ​អគ្គីស​នី​ប្រភេទ​ ​I.D​ ​(​I.D​ ​family​)​ ​ដែល​មាន​ចំនុច​ពិសេស​ជាច្រើន​ដូចជា​ ​ងាយស្រួល​ក្នុង​ការ​ផ្លាស់ទី​,​ ​មាន​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្ត​,​ ​មាន​ប្រព័ន្ធ​ត​ភ្ចាប់​មុខងារ​ទាំងអស់​អោយ​ធ្វើការ​រួមគ្នា​,​ ​និង​ប្រព័ន្ធ​វ័យ​ឆ្លា​ត​ផ្សេង​ៗ​ទៀត​(​ ​intuitive​ ​usability​)​។​ ​ក្រុមហ៊ុន​កំពុងតែ​មាន​គម្រោង​ផលិត​រថយន្ត​ជាច្រើន​ម៉ូដែល​ទៀត​នៅ​ឆ្នាំ​ ២០២០​ ​ខាងមុខ​។​

​ក្រុមហ៊ុន​ ​Volkswagen​ ​ក៏បាន​វិនិយោគទុន​បន្ថែម​ទៀត​ទៅលើ​ ​ប្រព័ន្ធ​ឆ្នៃ​ប្រឌិត​មួយចំនួន​(​innovative​ ​systems​)​សម្រាប់​បំពាក់​ក្នុង​រថយន្ត​ ​ប្រភេទ​ ​SUV​ ​ដូចជា​ ​Volkswagen​ ​Touareg​,​ ​Volkswagen​ ​T​-​Roc​,​ ​និង​ ​Volkswagen​ ​T​-​Cross​។​ ​

អត្ថបទ៖ រក្សា

មតិយោបល់