• 2019-01-27 22:54:00
  • ចំណេះដឹង

មក​ដឹង​ការ​ប្រើ​មុខងារ Dark Mode សន្សំ​សំចៃ​ថ្ម​លើ Android Pie

  • 2019-01-27 22:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់ Android ជាច្រើន សំណូមពរ​ដល់ Google បន្ថែម Dark Mode អស់​ពេល​ច្រើន​ឆ្នាំ​។ កាល Android Oreo ក្រុមហ៊ុន Google បន្ថែម​មុខងារ Dark Mode ដែល​ប្រែប្រួល​ទៅ​តាម​រូបភាព (Wallpaper)។ មិន​យូរ​ប៉ុន្មាន Google បាន​ដក​មុខងារ​នេះ​ចេញ​វិញ ដោយ​លើក​ឡើង​ថា​បាន​បញ្ចេញ​ដោយ​ចៃដន្យ​។ 

Android Pie មាន Dark Mode មកវិញ​ បូក​រួម​ទាំង​បែបបទ​បិទ​បើក​បាន​ងាយស្រួល​ផង​ដែរ​។ មុខងារ​នេះ​បាន​ដាក់​បន្ទុក​តិច​ទៅ​លើ​ថាមពល​ថ្ម ដោយ​ដក​ចោល​ផ្ទៃ​ពណ៌ស អាច​សន្សំសំចៃ​ថ្ម​បាន​។ 

ដំណើរការ​ផ្លាស់ប្ដូរ​អាច​ខុសគ្នា អាស្រ័យ​លើ​ឧបករណ៍ ប៉ុន្តែ​ជា​ទូទៅ​អាច​ចូល​តាម​នេះ​បាន​។

  • បើក​កម្មវិធី Settings > Display
  • ចុច​លើ Advanced > អូស​ចុះ​ក្រោម និង​ចុច​លើ Device theme > Dark

One UI របស់ Samsung ដែល​ប្រើ Android Pie អាច​បើក​ដំណើរការ​មុខងារ Dark Mode ដោយ​ចូល​ទៅ​កាន់​ Settings > Display > Night Mode > ចុច​ប៊ូតុង​បើក​ក្បែរ​ឈ្មោះ Turn on now។ Samsung ប្រើ Dark Mode កែប្រែ​រាល់​កម្មវិធី​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ឥទ្ធិពល​លើ​កម្មវិធី​ដទៃ​នោះ​ទេ ដូចជា Chrome ឬ Gmail៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់