• 2019-01-14 08:15:00
  • ប្រវត្តិបច្ចេកវិទ្យា

មកស្គាល់រូបរាងគ្រប់ជំនាន់របស់ BMW 7 Series ពី​ជាង ៤០ ឆ្នាំ​មុន​ដល់​ឥឡូវ

  • 2019-01-14 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​អាឡឺម៉ង់ BMW មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ ដោយ​ក្រុមហ៊ុន​យក្ស​នៅ​អឺរ៉ុប​មួយ​នេះ មាន​កេរ្តិ័​ឈ្មោះ​ល្បី​សុះសាយ ដោយ​សារ​តែ​គុណភាព​នៃ​រថយន្ត​របស់​ខ្លួន បូករួម​នឹង​បច្ចេកវិទ្យា និង​ការ​រចនា​មក​មាន​ភាព​ទាក់​ទាញ។

ក្នុង​ចំណោម​ម៉ូត​រថយន្ត​ជា​ច្រើន​មាន​ទាំង SUV និង Sedan នោះ BMW 7 Series ជា​ប្រភេទ​រថយន្ត​តួ​ទាប​ប្រណីត ដែល​មាន​តម្លៃ​ថ្លៃ​មួយ​របស់ BMW ដោយ​សារ​តែ​ការ​រចនា​រួប​រាង​បាន​យ៉ាង​ល្អ​ឆើតឆាយ បូករួម​ជា​មួយ​នឹង​បច្ចេកវិទ្យា​ទំនើប និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ មាន​តម្លៃ​ទៀត​នោះ ធ្វើ​ឲ្យ BMW 7 Series ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់​រថយន្ត​ប្រណីត​ពាសពេញ​ពិភព​លោក។

ដូច្នេះហើយ ថ្ងៃ​នេះ Sabay សូម​នាំ​បង្ហាញ​នូវ​ការ​ផ្លាស់​ប្ដូរ​រូប​រាង​របស់​រថយន្ត​អាឡឺម៉ង់ BMW 7 Series ដែល​ចេញ​ដំបូង​តាំង​តែ​ពី​ជាង ៤០ ឆ្នាំ​មុន​មក​ដល់​ពេល​នេះ តើ​វា​វិវត្ត​យ៉ាង​ណា​ខ្លះ៖

  • ជំនាន់​ទី ១ E23 (ឆ្នាំ ១៩៧៧-១៩៨៦)
  • ជំនាន់​ទី ២ E32 (ឆ្នាំ ១៩៨៦-១៩៩៤)
  • ជំនាន់​ទី ៣ E38 (ឆ្នាំ ១៩៩៤-២០០១)
  • ជំនាន់​ទី ៤ E65 (ឆ្នាំ ២០០១-២០០៨)
  • ជំនាន់​ទី ៥ F01 (ឆ្នាំ ២០០៨-២០១៥)
  • ជំនាន់​ទី ៦ (ឆ្នាំ ២០១៥-បច្ចុប្បន្ន)

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់