• 2019-01-07 07:32:00
  • ចំណេះដឹង

កម្មវិធី ៥​ មិន​សូវ​ស៊ី​ថ្ម​ទូរសព្ទ អ្នក​ប្រើ​ស្មាតហ្វូន Android គួរតែ​តំឡើងទុកប្រើ

  • 2019-01-07 07:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​បាន​ក្លាយ​ជា​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​សកម្មភាព​ទូទៅ​រួម​មាន ទំនាក់ទំនង ការ​កម្សាន្ត ឬ​រក្សាទុក​រូបភាព​អនុស្សាវរីយ៍​។ ទំហំ​ផ្ទុក និង​ថាមពល​ថ្ម ជា​ចំណុច​គួរ​ឲ្យ​បារម្ភ​មួយ ចំពោះ​ស្មាតហ្វូន​ចាស់ៗ។ 

កម្មវិធី​ប្រភេទ Lite អាច​ជួយ​សម្រាល​បន្ទុក​ដល់ Storage បាន ដោយ​ផ្តល់​មុខងារ​ស្រដៀង​នឹង​កម្មវិធី​ប្រភេទ​ធម្មតា ត្បិត​មាន​តម្រូវការ​ប្រើ​ថាមពល និង​ទិន្នន័យ​តិច​ជាង​។ 

កម្មវិធី Facebook Lite

កម្មវិធី​នេះ​ផ្តល់​មុខងារ​មាន​តម្រូវការ​ប្រើ​ទូទៅ​ជាមួយ​នឹង​ទំហំ​តូច​ល្មម ហើយ​ល្បឿន​ទិន្នន័យ​យឺត​ក៏​អាច​ប្រើ​បាន​ស្រួល​ចិត្ត​ដែរ​។

កម្មវិធី Messenger Lite

ស្រដៀង​គ្នា​ដែរ កម្មវិធី​មាន​ទំហំ​តិច​ជាង​ 10MB ប៉ុណ្ណោះ ហើយ​ល្បឿន​អ៊ីនធឺណិត​យឺត​ក៏​ប្រហែល​ពិបាក​ស្មាន​ដែរ ព្រោះ​ថា​ប្រើ​បាន​ធម្មតា​។ 

កម្មវិធី Opera Mini

កម្មវិធី​នេះ​មាន​ការ​រចនា​ទាក់ទាញ​មិន​ចាញ់​នឹង Chrome នោះ​ទេ​។ ចំណុច​ល្អ​ត្រង់​ថា មាន​ទំហំ​តូច​ល្មម បើក​គេហទំព័រ​លឿន ខណៈ​ពេល​ប្រើ​ទិន្នន័យ​អ៊ីនធឺណិត​តិច​។

កម្មវិធី Google Maps Go

ពេល​ប្រើ​កម្មវិធី​នេះ ត្រូវ​មាន Chrome លើ​ទូរសព្ទ​។ Google លើក​ឡើង​ថា​កម្មវិធី​ចំណាយ​ទំហំ​ផ្ទុក​តិច​ជាង​មុន ១០០ដង បើ​ប្រៀប​នឹង​កម្មវិធី Google Maps។ នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ ចំពោះ​ទូរសព្ទ​មាន RAM ទាប និង​ល្បឿន​អ៊ីនធឺណិត​យឺត ព្រោះ​ថា​អាច​ប្រើ​បាន​ធម្មតា​។ 

កម្មវិធី TwitPane

កម្មវិធី​នេះ​ល្អ​ចំពោះ​អ្នក​ប្រើ Twitter ជាមួយ​នឹង​ការ​រចនា​បែប​សាមញ្ញ​។ កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ (មាន​ពាណិជ្ជកម្ម) ជាមួយ​នឹង​គណនី ៣។ កម្មវិធី​មាន​ទំហំ​តូច​ល្មម ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ប្រើ​កម្មវិធី​ផ្ទាល់​ពី Twitter ជាមួយ​នឹង​ការ​រចនា​ដ៏​ទាក់ទាញ។ 

ជំនាន់ Lite ជា​ដំណោះស្រាយ​ដ៏​ល្អ​ចំពោះ​ទូរសព្ទ​ម៉ូដែល​ចាស់ មាន​ទំហំ​ផ្ទុក​តូច និង​បន្ត​ប្រើ​មុខងារ​របស់​កម្មវិធី​បាន​ធម្មតា ទោះ​ល្បឿន​អ៊ីនធឺណិត​យឺត​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.komando.com/tips/526700/5-apps-that-free-up-space-on-your-android-device

អត្ថបទ៖ ប៊ុនធឿន

មតិយោបល់