- 2018-12-24 12:54:11
- គន្លឹះ
មិនគួររំលង កំហុសឆ្គង ៦ យ៉ាងម្ចាស់ iPhone ត្រូវដឹងជាចាំបាច់
- 2018-12-24 12:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួររំលង កំហុសឆ្គង ៦ យ៉ាងម្ចាស់ iPhone ត្រូវដឹងជាចាំបាច់
ចន្លោះមិនឃើញ
មិនប្រាកដថាការប្រើប្រាស់ទាំងអស់លើ iPhone របស់អ្នកសុទ្ធតែត្រឹមត្រូវ ផ្ទុយទៅវិញក៏មានកំហុសឆ្គងមួយចំនួនដែលម្ចាស់ផ្ទាល់មិនសូវចាប់អារម្មណ៍ ប៉ុន្តែចំណុចតូចៗទាំងនោះក៏ងាយបង្កបញ្ហាដល់ម៉ាស៊ីននិងពេលខ្លះប៉ះពាល់ដល់ការរស់នៅរបស់អ្នកផ្ទាល់។ Sabay បង្ហាញពីកំហុសឆ្គង ៦ យ៉ាងម្ចាស់ iPhone គួរជៀសវាង៖
៦.បើក Notification ម៉ាអស់ដៃ:
សឹងគ្រប់កម្មវិធី-ហ្គេមសុទ្ធសឹងបានផ្ញើចេញនូវ Notification ដែលខ្លះហាក់ពុំមានប្រយោជន៍សម្រាប់អ្នកឡើយ។ ក្រៅពីការរំខាន ទៀតសោតក៏ធ្វើឲ្យថាមពលថ្មចុះអន់ថយលឿន បែបនេះបើគិតថា App ណាមួយមិនជាចាំបាច់ សូមធ្វើផ្តាច់ចោលការផ្ញើចេញ Notification ដោយចូលទៅកាន់ Settings > Notification > ជ្រើសរើស Ap ដែលចង់បិទ ឬវិធីម្យ៉ាងទៀតបិទតាម 3D Touch។
៥.មិនដែលបិទម៉ាស៊ីនទូរសព្ទ:
មិនសំដៅលើការ Lockscreen ធម្មតា តែជាសារដាស់តឿនឲ្យអ្នកប្រើជាញឹកញយគួរទម្លាប់បិទម៉ាស៊ីន (Turn Off) និងបើកត្រលប់មកវិញ។ បើអ្នកប្រើម៉ូឌែលកាន់តែចាស់យល់ល្អគួរបិទបើកឲ្យបានច្រើន ឬជាមធ្យមរៀងរាល់ ១ ទៅ ២ ដងក្នុងមួយខែ។
៤.តាមដានសុខភាពថ្ម:
ការសាកថ្មចោលទូរសព្ទលើស ១០០ ភាគរយឬពេញមួយយប់លែងជាបញ្ហានាសម័យទំនើបនេះទៀតហើយ ព្រោះវាមានប្រព័ន្ធផ្តាច់ចរន្តដោយស្វ័យប្រវត្តិ ប៉ុន្តែកង្វល់គឺការដែលមិនឲ្យម៉ាស៊ីនត្រូវរលត់ញឹកញាប់ពេក។ ប្រសិនថាមពលថ្មសល់តិច សូមធ្វើការបើកមុខងារ Low Power Mode និងសិក្សាលម្អិតពីគុណភាពថ្មនូវក្នុង Settings > Battery។
៣.មិនធ្លាប់ប្រើមុខងារ DND:
មនុស្សច្រើនណាស់រំលងពីវាតាមពិតទៅ DND គឺសំខាន់បំផុតអំឡុងពេលអ្នកជាប់ភារកិច្ចសំខាន់ឬក្នុងអង្គប្រជុំ។ មុខងារ Do Not Disturb នឹងបិទចោលនូវ Notification ឬការខលចូលណាមួយ ទៅតាមថេរវេលាបានកំណត់ បែបនេះអ្នកគួរតែប្រើប្រាស់វា។ ដោយអាចបើកក្នុង Settings ឬខាងក្នុងផ្ទៃ Control Center មានរូបព្រះចន្ទជាសម្គាល់។
២.បើកការអនុញ្ញាតគ្រប់ App:
ពេលដំឡើង App ដំបូងៗ តែងលោតសារមួយសួរតើអ្នកព្រមអនុញ្ញាតឲ្យមានការភ្ជាប់គ្រប់សកម្មភាពមិនថាការដឹងពីទីតាំង (Location) កាមេរ៉ា ឬការផ្ញើចេញ Notifiction ទៅកាន់អ្នកដែរឬទេ។ មិនខុសពីចំណុចទីមួយ ប៉ុន្តែចំណុចនេះគឺរសើបត្រង់ថាទាក់ទងនឹងឯកជនភាព គឺងាយនឹងទៅដល់ភាគីទីបីខ្លាំងបំផុត បែបនេះទើបអ្នកត្រូវលម្អិតឲ្យបានច្បាស់លើ App នីមួយៗ។
១.ការ Force Close App:
ការថយមកទីតាំង Home ចេញពី App ណាមួយ មិនមែនជាការបិទចោល App នោះទាំងស្រុងនៅឡើយ ធាតុពិតវានៅតែដំណើរការលើ Background ជានិច្ច ដរាបណាអ្នកមិនទាន់បិទផ្តាច់ក្នុង App Switcher។ ក្រៅពីជួយឲ្យ App នោះមានស្ថិរភាពល្អទៀតសោតក៏ជួយឲ្យ RAM ទំនេរ ជាពិសេសសម្រាប់ម៉ាស៊ីនម៉ូឌែលចាស់ៗមានដំណើរការយឺត គួរឧស្សាហ៍ Force Close ឲ្យបានច្រើន។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: