• 2018-12-18 08:07:00
  • ព័ត៌មាន

ដូច​បាន​ប្រើ​ទូរសព្ទ Huawei ថ្មី​ពេល​អាប់ដេត EMUI 9.0 ហើយ!

  • 2018-12-18 08:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ ២ ក្នុង​ពិភពលោក Huawei ទើប​បាន​ប្រកាស​ជា​ផ្លូវការ​ ចំពោះ​ការ​ចុះ​ឈ្មោះ Update ប្រព័ន្ធ​ប្រតិបត្តិការ Android ចុង​ក្រោយ​បង្អស់ EMUI ជំនាន់ ៩ ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​នេះ។

សម្រាប់​អតិថិជន​ដែល​ប្រើ​កំពូល​ស្មាតហ្វូន​ត្រកូល Mate10 និង​ម៉ូដែល P20 នឹង​ទទួល​បាន​ការ update ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 ចាប់​ពី​ថ្ងៃ ១៨ ខែ​ធ្នូ។

ចំពោះ​អតិថិជន​ប្រើ​កំពុង​ប្រើ​ស្មាតហ្វូន P20 Pro ទួល​បាន​ការ update ចាប់​ពី​ថ្ងៃ ២៤ ខែធ្នូ។

*មុខងារ​ពិសេសៗ​ដែល​មាន​លើ MUI ជំនាន់ ៩ គឺ៖

ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 អាច​ឲ្យ​អ្នក​ប្រើប្រាស់ ប្រើ​បច្ចេកវិទ្យា AI ឈាន​មុខ​ ដោយ​មាន​មុខងារ​ពិសេសៗ នឹក​ស្មាន​មិន​ដល់​ជាច្រើន។

  • មុខងារ HiVision ៖ ព័ត៌មាន​ពី​ទីតាំង​ភូមិសាស្រ្ត និង​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត​ពី​វត្ថុ​នានា ដែល​កំពុង​តែ​ថត​ដោយ​កាមេរ៉ា​ដ៏​ឆ្លាតវៃ នឹង​ត្រូវ​បង្ហាញ​នៅ​លើ​អេក្រង់​ស្មាតហ្វូន​របស់​អ្នក។
  • មុខងារ AI Shopping អ្នក​អាច​ដឹង​ពី​ព័ត៌មាន​ផ្សេងៗ​ ដើម្បី​ទិញ​ឥវ៉ាន់​អនឡាញ​បាន​យ៉ាង​ងាយ​ស្រួល ទាន់​សម័យ និង​រហ័ស​ទាន់ចិត្ត។
  • មុខងារ AI Calories អាច​ឲ្យ​អ្នក​ដឹង​ពី​បរិមាណ​កាឡូរី​នៅ​ក្នុង​អាហារ ដោយ​អ្នក​គ្រាន់​តែ​ថត​វា​ជាមួយ​កាមេរ៉ា​ដ៏​ឆ្លាតវៃ​នេះ។
  • កាមេរ៉ា​បំពាក់​ដោយ​បច្ចេកវិទ្យា AI នេះ​អាច​បកប្រែ ឯកសារ​ឬ​រូបភាព​ដែល​អ្នក​ថត ​បាន​ភ្លាមៗ​ទៅ​តាម​ភាសា​ដែល​អ្នក​ជ្រើសរើស នៅ​លើ​អេក្រង់​ស្មាតហ្វូន​ផ្ទាល់​តែ​ម្តង។
  • អ្នក​អាច​ចែករំលែក​បទ​បង្ហាញ​របស់​អ្នក​នៅ​លើ​អេក្រង់​ធំៗ ដោយ​គ្រាន់​តែ​ប្រើ​កម្មវិធី PC Mode។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​អាច​កត់​ត្រា ឬ screenshot ដោយ​ប្រើ Graffiti Pen។
  • ទោះ​បី​ជា​អ្នក​កំពុង​តែ​ធ្វើ​បទ​បង្ហាញ បើ​មាន​នរណា តេ​ឬ​ផ្ញើសារ​មក​ក៏​ដោយ ​វា​មិន​មាន​ការ​រំខាន​ដល់​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​នោះ​ទេ ហើយ​វា​ក៏​មិន​បង្ហាញ​នៅ​លើ​អេក្រង់​ផង​ដែរ ។
  • មុខងារ​ពិសេស​មួយ​ទៀត​ គឺ​ការ​គ្រប់គ្រង​ពេល​វេលា​ដែល​អ្នក​ចំណាយ​លើ​ទូរសព្ទ​ប្រចាំ​ថ្ងៃ។ អ្នក​អាច​ឲ្យ​អ្នក​គ្រប់​គ្រង​ពេល​វេលា​ដែល​អ្នក​ចំណាយ​ពេល​នៅ​លើ​អេក្រង់​ទូរសព្ទ​និង​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​ចំពោះ​ពេលវេលា​ដែល​អ្នក​ចំណាយ​នៅ​លើ​កម្មវិធី​ទូរសព្ទ​និមួយៗ តាម​រយៈ​ការ​កំណត់​របស់​អ្នក។
  • មុខងារធានា​នូវ​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​បាន​ខ្ពស់​ជាង​មុន។ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ប្រើ​ App និមួយៗ អ្នក​អាច​ស្កេន​ក្រយៅ​ដៃ ស្កេន​មុខ ជំនួស​ឲ្យ​លេខ​កូដ​សម្ងាត់​ក៏​បាន។
  • មុខងារ Multiple Back Ups របស់​ប្រព័ន្ធ​ប្រតិបត្តិការណ៍ EMUI 9.0 អាច​រក្សា​ទន្និន័យ​នៅ​ក្នុង USB SD Card ឬ​តាម​រយៈ network-attached storage ( NAS) ដែល​អ្នក​អាច​រក្សា​ទុក​ព័ត៌មាន និង​អាច​រក​បាន​និង​មាន​សុវត្ថិភាព។
  • មុខងារ​ពិសេស​ថ្មី​មួយ​ទៀត គឺ HUAWEI Share។ អ្នក​គ្រាន់​តែ​ចុច Easy Wireless Printing នៅ​ពេល​ដែល​អ្នក​ត្រូវការ print ឯកសារ​នានា ដោយ​លែង​ត្រូវការ​ខ្សែរ​ត​ភ្ចាប់ ឬ Copy ទៅ​កាន់​ឧបករណ៍​ជំនួយ​ទៀត​នេះ​ត​ទៅ​ឡើយ។

ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដែល​ធ្វើ​ឲ្យ​ការ​រស់​នៅ កាន់​តែ​មាន​ភាព​ងាយស្រួល​ជាង​មុន ជា​ពិសេស​ពេលបំពេញ​ការងារ។

ដូច្នេះ មាន​តែ​ស្មាតហ្វូន​មួយ ក៏​អ្នក​អាច​ធ្វើ​បទ​បង្ហាញ​បាន​ យ៉ាង​ងាយស្រួល ដែរ។

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​និង​ចុងក្រោយ​បំផុត​នេះ ក៏​បាន​ជួយ​បន្ថែម​ល្បឿន​ក្នុង​ការ​ប្រើប្រាស់​បាន​រហូត​ដល់ ២៥,៨% រីឯ​ការប្រើប្រាស់ App វិញ គឺ​ចំណេញ​ពេល​ប្រមាណ ១០២វិនាទី​ និង​ល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​រួម១២,៩%។

ដើម្បី​ចុះ​ឈ្មោះ អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់ HiCare ហើយ​ចុច​លើ​ប៊ូតុង Update នៅ​ត្រង់ Quick Services ដើម្បី​ចុះ​ឈ្មោះ និង​រីករាយ​ជាមួយ​បទពិសោធន៍​ថ្មី​បំផុត និង​ឆ្លាតវៃ​បំផុត​ពី​ប្រព័ន្ធ​ប្រតិបត្តិការណ៍ EMUI 9.0។

*របៀបអាប់ដេត EMUI 9.0៖

*ព័ត៌មានបន្ថែម៖ consumer.huawei.com

អត្ថបទ៖ រក្សា

មតិយោបល់