• 2018-11-30 12:23:25
  • គន្លឹះ

អ្នក​ប្រើ Android ធុញ​ទ្រាន់​សារ Messenger លោត​លើ​អេក្រង់ នេះ​វិធី​បិទ​ដោយ​ងាយ

  • 2018-11-30 12:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី Facebook Messenger នៅ​លើ​ឧបករណ៍ Android នោះ​មុខងារ Cheat heads នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ។ មុខងារ​នេះ​នឹង​លោត​សារ​របស់​នរណា​ម្នាក់​ដែល​ផ្ញើ​ចេញ​មក​ជា​រាង​រង្វង់​លើ​អេក្រង់ មិន​ថា​ពេល​លេង​ហ្គេម​ឬ​ទស្សនា​វីដេអូ​ណា​មួយ​ឡើយ។

មតិ​អ្នក​ប្រើប្រាស់​ខ្លះ​គិត​ថា​វា​ជា​ចំណុច​រំខាន ប៉ុន្តែ​មិន​ធ្លាប់​ដឹង​ពី​ដំណោះស្រាយ​ឬ​ខ្លះ​សាំ​នឹង​ទម្លាប់​ធុញ​ទ្រាន់​នោះ​តែ​ម្តង។ យ៉ាងណាមិញ Sabay បង្ហើប​ពី​វិធិ​បិទ​មុខងារ Chat head ឲ្យ​លែង​ដំណើរការ​លើ​ស្មាតហ្វូន Android តាម​ការ​អនុវត្ត​ងាយៗ។

  • ក្នុង​កម្មវិធី Messenger > ចុច​លើ​ទីតាំង​ផ្នែក​ខាង​ស្តាំ​ចំហៀង​ខាង​លើ​នៃ​រូប Profile

  • អូស​មក​ក្រោម​រក​ទីតាំង Chat Heads

  • សូម​ធ្វើ​ការ Turn Off ដោយ​ត្រង់ Toggle មាន​ពណ៌​ប្រផេះ​ឬ​ពណ៌​ខៀវ​មាន​ន័យ​ថា​បើក​ធម្មតា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់