- 2018-11-15 00:50:00
- ចំណេះដឹង
ការងារ IT ទាំង ១០ រកចំណូលបានខ្ពស់បំផុត
- 2018-11-15 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារ IT ទាំង ១០ រកចំណូលបានខ្ពស់បំផុត
ចន្លោះមិនឃើញ
របាយការណ៍ចុងក្រោយរបស់វេបសាយ Glassdoor ក្រុមហ៊ុនបានបញ្ចេញទិន្នន័យការងារផ្នែកបច្ចេកវិទ្យារកចំណូលបានខ្ពស់បំផុត ផ្អែកលើប្រាក់បៀវត្សរ៍ជាមធ្យម។ ថ្វីបើរបាយការណ៍នេះបានពីបរទេស ប៉ុន្តែក៏នៅតែអាចជាព័ត៌មានមួយ ជំរុញទឹកចិត្តដល់អ្នកមានបំណងអភិវឌ្ឍន៍ជំនាញលើផ្នែកសំបូរបែបទាំងនេះ។
១) ប្រធានផ្នែកវិស្វកម្មកម្មវិធី (Software engineering manager) - ១៦៣ ៥០០ ដុល្លារ
ទទួលខុសត្រូវដឹកនាំក្រុមការងារ អភិវឌ្ឍន៍ ស្រាវជ្រាវ និងសាកល្បងកម្មវិធីរបស់ក្រុមហ៊ុន។ នេះជាតួនាទីសំខាន់មួយក្នុងក្រុមហ៊ុនបង្កើតកម្មវិធី។
២) ស្ថាបត្យករឃ្លាំងស្ដុកទិន្នន័យ (Data warehouse architect) - ១៥៤ ៨០០ដុល្លារ
ទទួលខុសត្រូវត្រួតពិនិត្យរាល់បណ្ដុំទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុន និងជួយរៀបចំសម្រាប់ការវិភាគ។
៣) ប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធី (Software development manager) - ១៥៣ ៣០០ដុល្លារ
ទទួលខុសត្រូវដឹកនាំក្រុមការងារសម្រាប់ការអភិវឌ្ឍន៍ និងសាកល្បងកម្មវិធីក្នុងក្រុមហ៊ុន។
៤) ស្ថាបត្យករហេដ្ឋារចនាសម្ព័ន្ធ (Infrastructure architect) - ១៥៣ ០០០ដុល្លារ
ទទួលបន្ទុកមើលការខុសត្រូវលើប្រព័ន្ធព័ត៌មានវិទ្យាក្នុងក្រុមហ៊ុន រួមមាន Server, Data Center ឬ Cloud Computing Platform។
៥) ស្ថាបត្យករកម្មវិធី (Applications architect) - ១៤៩ ០០០ដុល្លារ
ទទួលខុសត្រូវជម្រើសយុទ្ធសាស្ត្រនានាសម្រាប់កម្មវិធីក្នុងក្រុមហ៊ុន ដូចជា ពេលប្រើ Tool មានស្រាប់, ពេលបង្កើត Tool ថ្មី និងការអភិវឌ្ឍន៍គំរូផ្ទាល់ខ្លួន សម្រាប់កិច្ចការអភិវឌ្ឍន៍ពេលអនាគត។
៦) ស្ថាបត្យករកម្មវិធី (Software architect) - ១៤៥ ៤០០ដុល្លារ
ទទួលខុសត្រូវសម្រាប់ការកែប្រែរៀបចំគម្រោងទាំងមូល និងយុទ្ធសាស្ត្រសម្រាប់ដាក់ចេញប្រើលើការបង្កើតកម្មវិធី។
៧) ប្រធានផ្នែកបច្ចេកទេសកម្មវិធី (Technical program manager) - ១៤៥ ០០០ ដុល្លារ
ទទួលខុសត្រូវក្នុងការតាមដានដំណើរការគម្រោងនានារបស់ក្រុមហ៊ុន សាកល្បងកូដ ដាក់ចេញការរំពឹងទុកចំពោះផលិតផល និងត្រួតពិនិត្យដំណើរការអភិវឌ្ឍន៍។
៨) ស្ថាបត្យករសហគ្រាស (Enterprise architect) - ១៤៤ ៤០០ដុល្លារ
ទទួលខុសត្រូវអភិវឌ្ឍន៍គម្រោង និងដំណើរការ សម្រាប់ដាក់ចេញប្រើប្រាស់ និងថែទាំ Server, Software ព្រមទាំងទិន្នន័យ។
៩) វិស្វករអភិវឌ្ឍន៍ និងប្រតិបត្តិការ (DevOps engineer) - ១៣៧ ៤០០ ដុល្លារ
អ្នកឯកទេសសរសេរកូដបានលឿន និងរហ័ស។
១០) វិស្វករសន្តិសុខព័ត៌មាន (Information security engineer) - ១៣១ ៣០០ដុល្លារ
ទទួលខុសត្រូវការពារទិន្នន័យរបស់ក្រុមហ៊ុន ពីក្រុមហេកឃ័រ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ