• 2018-10-23 23:51:00
  • ចំណេះដឹង

៣ ចំណុច​នេះ គិត​សិន​ក៏​មិន​ទាន់​ហួស​ពេល បើ​មិន​ចង់ចាយ​លុយ​លើ​ទូរសព្ទ​ថ្លៃ Spec កប់

  • 2018-10-23 23:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូដែល​ iPhone មួយ​ឆ្នាំ​ចេញ​តែ​ម្តង​​ប៉ុណ្ណោះ ខណៈ​ទូរសព្ទ​ Android ចេញ​ច្រើន​មិនថា​​ក្រុមហ៊ុន​ Google, Samsung ឬ​ Huawei ជាមួយ​តម្លៃ​មាន​ថោក​មាន​ថ្លៃ។

ចុះ​បើ​មិន​ចង់​ចំណាយ​លុយ​ក្បែរ​ពាន់​ ប៉ុន្មាន​ចំណុច​នេះ​អាច​គិតពិចារណា​សិន​ក៏​មិនទាន់ហួសពេល​ដែរ។

ទំហំ​រក្សាទុក​ទិន្នន័យ​

ស្មាតហ្វូន​ក្រោយ​ៗនេះ​ មាន​ជម្រើស​ Storage ច្រើន​ដូចជា​ 128GB, 256GB និង​ 512GB។ តើ​អ្នក​ពិត​ជា​មាន​តម្រូវការ​ទំហំ​ធំ​ដល់​ថ្នាក់​នឹង​មែន​ទេ​? ពី​មុន​ត្រឹម​ 16GB ឬ​ 32GB ល្មម​អាច​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​ ដោយ​តន្ត្រី​ស្តាប់​ពី​អ៊ីនធឺណិត​ ឬ​មាន​ជម្រើស​ Cloud អាច​រក្សាទុក​ទិន្នន័យ​ ដូចជា​រូបភាព​បាន​។

ទូរសព្ទទំហំ​​ត្រឹម 64G សមល្មម​សម្រាប់​តម្រូវការ​ចាំ​បាច់​។

Chip Snapdragon 845 ផ្តល់​សមត្ថភាព​ខ្ពស់​ដល់​ស្មាតហ្វូន​ រួម​ទាំង​ Kirin 980 ទាក់ទង​នឹង​ល្បឿន​ដំណើរការ​ប្រព័ន្ធ​។ តើ​អ្នក​ពិត​ជា​ត្រូវការ​ល្បឿន​កប់​បែប​នេះ​មែន​ទេ​? Chip ត្រឹម​ Snapdragon 660 អាច​ថា​ល្អ​បំផុត​សម្រាប់​ការ​ប្រើប្រាស់​ភាគ​ច្រើន​។

ទំហំ​អេក្រង់​

ស្មាតហ្វូន​ក្រោយ​ៗនេះ​បាន​បង្កើន​ទំហំ​អេក្រង់​ធំ​ៗពី​ ៥​ ទៅ ៦.៥អ៊ីង​ ដូចជា​ Pixel 3 XL, Note 9 និង​ iPhone XS Max។ ទំហំ​បែប​នេះ​ ប្រហែល​ពិបាក​កាន់​ប្រើ​ និង​ដាក់​ក្នុង​ហោប៉ៅ​។

Retina (ជា​ចំណុច​ដែល​កម្រិត​ Pixel មិន​អាច​ឃើញ​ដោយ​ភ្នែក​មនុស្ស​) មាន​ត្រឹម​ 300ppi ប៉ុណ្ណោះ​ ដូចនេះ​ តើ​ពិត​ជា​មាន​តម្រូវការ​ដល់​ទៅ​ជាង​ 500ppi ដែរ​ឬ​ទេ​?

ចំណាយ​ច្រើន​ បញ្ហា​ក៏​ច្រើន​ដែរ​

ពី​មុន​សមាសធាតុ​បំពាក់​លើ​តួ​ទូរសព្ទ​ មាន​ប្លាស្ទិក​ ឬ​លោហៈ​ ដែល​ងាយស្រួល​កាន់​ប្រើ​ ឬ​ធ្លាក់​តិច​តួច​មិន​សូវ​បារម្ភ​ នឹង​ចំណាយ​លើ​ការ​ជួសជុល​ ឬ​ផ្លាស់ប្ដូរ​។ បច្ចុប្បន្ន មាន​ម៉ូដែល​ស្មាតហ្វូន​មួយ​ចំនួន បំពាក់​កញ្ចក់​នៅ​ផ្នែក​ខាងក្រោយ​ទូរសព្ទ​ មើល​ទៅ​ទាន់​សម័យ​ស្អាត​ ព្រម​ជាមួយ​នឹង​សមត្ថភាព​សាក​ថ្ម​ឥត​ខ្សែ ប៉ុន្តែ​ក៏​ងាយស្រួល​នឹង​ប្រេះស្រាំ​ផង​ដែរ​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PCworld ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់