• 2018-10-01 13:32:34
  • ព័ត៌មាន

ច្បាស់​ចែស! OnePlus 6T រចនា​មុខងារ​ថ្មី ចម្លង​តាម iPhone ចាប់​មាន​តាំង ២ ឆ្នាំ​មុន

  • 2018-10-01 13:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus ត្រៀម​នឹង​ប្រកាស​បង្ហាញ​ស្មាតហ្វូន​ម៉ូឌែល 6T នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បង្ហើប​យ៉ាង​ច្បាស់​ពី​មុខងារ​សំខាន់​ពីរ​ដល់​អតិថិជន​មុន​រួច​ទៅ​ហើយ។

តាម​រយៈ​ការ​លេច​ធ្លាយ​បញ្ជី​លក់​គ្រឿង​ឧបករណ៍​ភ្ជាប់​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន ស​បង្ហាញ​ឲ្យ​ឃើញ​ថា OnePlus 6T នឹង​បន្ត​ប្រើប្រាស់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​ផ្នែក​ខាង​ក្រោយ​ម៉ាស៊ីន គួប​ផ្សំ​ការ​ដក​ចោល​រន្ធ​ដោត​កាស​ទំហំ ៣,៥ ម.ម ពោល​ជា​ត្រកូល OnePlus ដំបូង​ដែល​សម្រេច​ធ្វើ​បែប​នេះ។

ដំណោះស្រាយ​ក្រុមហ៊ុន​ក៏​បញ្ចេញ​នូវ​ឧបករណ៍​ជំនួយ​មួយ​ចំនួន ប៉ុន្តែ​មិន​ច្បាស់​ថា​នឹង​បន្ថែម​ឥត​គិត​ថ្លៃ​ក្នុង​ប្រអប់​ស្រាប់ ឬ​ដាក់​លក់​លើ​ទីផ្សារ។ ដោយ​ប្រភេទ​កាស USB-C Bullets Earphones Black តម្លៃ ប្រមាណ ២៣ ដុល្លារ ធៀប​នឹង​ឧបករណ៍​ភ្ជាប់​ពី​ខ្សែ USB C ទៅ​កាស ៣,៥ ម.ម តម្លៃ​ជាង ១០ ដុល្លារ

រំឭក​ថា OnePlus 6T នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ១៧ តុលា រំពឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​មួយ​សប្តាហ៍​បន្ទាប់ ប៉ុន្តែ​បើ​ការ​បញ្ជាក់​ដូច​ខាង​លើ​ក្លាយ​ជា​ការ​ពិត នោះ​អាច​និយាយ​ថា 6T ត្រូវ​ដើរ​ក្រោយ iPhone 7 Plus របស់ Apple ដល់​ទៅ ២ ឆ្នាំ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់