• 2018-09-26 08:43:43
  • គន្លឹះ

មិន​ចាំ​បាច់ iPhone XS ត្រឹម iPhone សេរ៊ី​ចាស់ៗ ប្រើ​មួយ​ក្បាច់ កែ​កម្រិត​ព្រាល​បាន​ផុយ

  • 2018-09-26 08:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ iPhone XS/XS Max និង XR ក្រៅ​ពី​វិវត្ត​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ថ្មី ទៀត​សោត​ក៏​បន្ថែម​មុខងារ​ពិសេស​មួយ​ចំនួន​ដូច​ជា​ការ​កែច្នៃ​រូបភាព ពោល​ជា​ការ​បន្ថែមបន្ថយ​កម្រិត​ព្រាល Bokeh ឬ Depth of Field លើ​រូប​ដែល​បាន​ថត។

មិន​ជា​បញ្ហា​សម្រាប់ iPhone សេរ៊ី​ចាស់​ដែល​មាន​ប្រើ​កាមេរ៉ា​ភ្លោះ​ដូច​ជា iPhone 7 Plus/8 Plus ឬ iPhone X ក៏​អាច​ច្នៃ​ប្រើប្រាស់​មុខងារ​នេះ​បាន​ដូច​គ្នា​តាម​រយៈ​កម្មវិធី​អាច​ទាញ​យក​ឥត​គិត​ថ្លៃ​ឲ្យ​ឈ្មោះ​ថា Focos។ ជា​រួម​មាន​ន័យ​ថា​ដំបូង​អ្នក​ដំណើរការ​ថត​រូប​បែប Portrait លើ​ iPhone ហើយ​យក​រូប​នោះ​មក​កែ​ថ្មី អាច​បន្ថែម​ឬ​បន្ថយ​កម្រិត​ព្រាល Blur ទៅ​លើ​ទីតាំង​ឬ Subject បាន​កំណត់។

ប្រភេទ​ស្ទាយ​ព្រាល​មួយ​ចំនួន ឬ​ចង់ឲ្យមុខងារ​ប្រើប្រាស់​កាន់​តែ​ធំ​ទូលាយ​ក៏​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​ចំណាយ​ដល់​ ១១ ដុល្លារ​សម្រាប់​ទិញ​កម្មវិធី Focos ជំនាន់​ពេញលេញ ម្ល៉ោាះបើ​មិន​ចង់​ចំណាយ​លុយ​ខ្ទង់​រយ​ដុល្លារ​ប្តូរ​ទូរសព្ទ​ថ្មី សម្រាប់​តែចង់បាន​មុខងារ​នោះ​មួយ អ្នក​ក៏​អាច​សាកល្បង​បាន​ជាមួយ App ដ៏​ពិសេស​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ lifehack ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់