• 2018-09-20 02:00:39
  • ចំណេះដឹង

iPhone XS និង XS Max ស៊ី​បច្ចេកវិទ្យា​កាមេរ៉ាលើ iPhone X ដាច់

  • 2018-09-20 02:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា iPhone ជំនាន់​ថ្មី ផលិត​រូបភាព​មាន​គុណភាព​អាច​ដាក់​លើ​គម្រប​ទស្សនាវដ្ដី បាន​យ៉ាង​ពេញចិត្ត​។iPhone XS និង XS Max មាន​បំពាក់​បច្ចេកវិទ្យា​ល្អៗ ចំពោះ​ការ​ផលិត​រូបភាព​បាន​ល្អ​ប្រសើរ​ជាង iPhone X។(រូបភាពនឹងបង្ហាញនៅខាងក្រោមបង្អស់)

១) ប្រព័ន្ធ​កាមេរ៉ា​ពីរ​គ្រាប់​ថ្មី

iPhone XS និង XS Max ប្រើ Hardware កាមេរ៉ា​ដូចគ្នា​នឹង iPhone X ហើយ Apple បាន​ផ្លាស់ប្ដូរ​ផ្នែក​ខ្លះ បង្កើន​សមត្ថភាព​ទូរសព្ទ​។ កាមេរ៉ា​អាច​ចាប់​បាន​ពន្លឺ​កាន់​តែ​ច្រើន បន្ថយ​កម្រិត Noise។ ទាំង True Tone flash និង​មុខងារ​ទប់​លំនឹង ដំណើរការ​យ៉ាង​ល្អ​ជួយ​សម្រួល​ដល់​ការ​ផលិត​រូបភាព​។ 

២) Sensor កាមេរ៉ា​មុខ​ថ្មី​

ប្រព័ន្ធ​កាមេរ៉ា TrueDepth ខាងមុខ​ចាប់​រូបភាព​លឿន​ជាង​​មុន​ពីរ​ដង​។​ ការ​ចូលរួម​ចំណែក​ពី Dot Projector និង​កាមេរ៉ា IR-sensitive ពន្លឺ IR ជះ​លើ​ផ្ទៃមុខ ងាយស្រួល​ធ្វើការ​កំណត់​សម្គាល់​។ 

៣) Neural Engine ថ្មី និង ISP

Chip A12 Bionic បំពាក់​ក្នុង iPhone XS និង XS Max សហការ​ជាមួយ Image Signal Processor (ISP) ជួយ​សម្រួល​ដល់​ការ​ផលិត​រូបភាព​បាន​យ៉ាង​ល្អ ដោយ​អាច​ដំណើរការ ១ពាន់​លាន​ប្រតិបត្តិការ​ក្នុង​រូបភាព​មួយ​។ អាច​ជួយ​សម្គាល់​ផ្ទៃមុខ​ និង​កាត់បន្ថយ​ការ​ប្រែ​ពណ៌​ត្រង់​ប្រស្រីភ្នែក អំឡុង​ពេល​ថត​។ 

៤) Smart HDR

iPhone XS មាន​ជម្រើស​អាច​ថតរូប​ប្រភេទ Smart HDR បាន។ មុខងារ​មួយ​នេះ ពឹង​ផ្អែក​លើ​ការ​បន្សំ​រវាង Chip A12 និង ISP ជួយ​ចាប់​រូបភាព​បាន​ល្អ សូម្បី Subject មាន​សកម្មភាព​។ 

៥) មុខងារ Depth Control

ជាមួយ​សក្ដានុពល​នៃ Chip A12 អ្នក​អាច​កែប្រែ​កម្រិត Aperture ពី f/1.4 ទៅ f/16 នាំ​ផ្ទៃ​ខាងក្រោយ​ឲ្យ​ច្បាស់​វិញ ឬ​ព្រាល អាស្រ័យ​លើ​ការ​ថតរូប​ដំបូង​។ 

៦) Portrait mode កម្រិត​ចុងក្រោយ​

iPhone XS ប្រើ Machine Learning ដើម្បី​សម្គាល់​មុខ និង​បង្កើត​គំរូ​ជម្រៅ​ទិដ្ឋភាព​បាន​ច្បាស់លាស់​អាច​​ផ្តាច់ Subject ពី​ផ្ទៃ​ខាងក្រោយ​បាន​ល្អ​ជាង​មុន​។ 

៧) អេក្រង់​មាន Dynamic Range ធំ​ជាង​មុន​

រូបភាព​មិន​សូវ​ស្អាត​នោះ​ទេ បើ​គុណភាព​អេក្រង់​មិន​ល្អ​។ អេក្រង់​ប្រភេទ Super Retina OLED HDR ទាំង​លើ iPhone XS និង XS Max បង្ហាញ​ច្បាស់​រូបភាព​ល្អ  ទោះ​មើល​ពី​ចំហៀង សាក​សម​ពេល​ចង់​ថត​រូបភាព​ប្រភេទ Smart HDR។ 

iPhone XS មាន​ទំហំ 5.8 អ៊ីង ចំនួន Pixel 2.7លាន និង​មាន​កម្រិត​ដង់ស៊ីតេ 458ppi។ ម៉ូដែល XS Max មាន​ទំហំ 6.5អ៊ីង កម្រិត​ដង់ស៊ីតេ​ដូចគ្នា តែ​ថែម​ចំនួន Pixel 0.6លាន។ 

៨) ប្រព័ន្ធ​ការពារ IP68

កម្រិត​ការពារ IP68 លើ​ម៉ូដែល​ថ្មី​អាច​ហែល​ទឹក​បាន​ជម្រៅ ២ម៉ែត្រ រយៈពេល ៣០នាទី​។

៩)  ទំហំ Storage កើន​ដល់ 512GB

iPhone X ផ្តល់​ជម្រើស​ត្រឹម 64GB និង​ 256GB ខណៈ​ម៉ូដែល​ចុងក្រោយ​ផ្តល់​ជម្រើស​ដល់​ទៅ 512GB។ ទំហំ​ប៉ុណ្ណេះ អាច​រក្សាទុក​រូបភាព​បាន ២០០ ០០០ ប៉ុន្តែ​ហានិភ័យ​បាត់បង់​ទិន្នន័យ​ក៏​ធំ​ដែរ ករណី​មាន​បញ្ហា​។ 

១០) ថ្ម​ប្រើ​បាន​យូរ​ជា​មុន​

iPhone XS បន្ថែម​ពេលវេលា ៣០នាទី ពី​លើ​ម៉ូដែល iPhone X ខណៈ iPhone XS Max បន្ថែម​ដល់​ទៅ ១ម៉ោង​កន្លះ​៕

#រូបភាពថតចេញពី iPhone Xs

#រូបភាពថតចេញពី iPhone Xs Max

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់