• 2018-08-15 02:26:14
  • ចំណេះដឹង

ចង់​​ឡើង​ស៊េរី​ទូរសព្ទ​ មើល​ ៤ ចំណុច​នេះ អស់ចង់ភ្លាម​ហ្មង

  • 2018-08-15 02:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ ធ្លាក់​ គាំង​ មិន​ដំណើរការ​ ម្ចាស់​ទូរសព្ទ​ភាគច្រើន​ សុទ្ធ​តែ​បាន​ជួប​ អ្នក​ខ្លះ​ប្រហែល​គិត​គូរ​ប្ដូរ​ម៉ូដែល​ថ្មី​ ពេល​ជួប​បញ្ហា​ទាំង​នេះ​ ដោយ​មាន​អារម្មណ៍​លែង​ស្រលាញ់​។

នេះ​ហេតុផល​ អ្នក​គួរ​យក​ទូរសព្ទ​ទៅ​សួរ​នាំ​អ្នក​ជំនាញ​ ជៀស​ជាង​ប្ដូរ​ថ្មី​។

  • បែក​អេក្រង់​៖ បើ​ទូរសព្ទ​បែក​អេក្រង់​ មិន​គួរ​លក់​ចោល​ ថែម​លុយ​ទិញ​របស់​ថ្មី​ភ្លាម​ៗនោះ​ទេ​។ អេក្រង់​ភាគច្រើន​អាច​ជួសជុល​បាន​ ដោយ​អ៊ុត​ ឬ​ផ្លាស់ប្ដូរ​ ត្រឹម​អេក្រង់​ថ្មី​។
  • Storage ទាប​៖ បើ​ទូរសព្ទ​ដំណើរការ​យឺត​ ហើយ​បង្ហាញ​សារ​ថា​ទំហំ​ Space នៅ​សល់​ទាប​ពេក​ កុំ​ទាន់​គិត​ពី​ម៉ូដែល​ថ្មី​មាន​ទំហំ​ធំ​ជាង​នេះ​។ គួរ​យក​ទៅ​ជួប​ជាង​ អាច​សាកសួរ​ពី​របៀប​សម្អាត​ File និង​កម្មវិធី​មិន​ចាំបាច់​លេង​ប្រើ​ចេញ​ ឬ​ទិញ​មេម៉ូរីកាត​ទំហំ​ធំ​បន្ថែម​ (បើ​ទូរសព្ទ​ផ្ដល់​ជម្រើស​នេះ​)។
  • មាន​អារម្មណ៍​ចង់​បាន​ម៉ូដែល​ថ្មី​៖ រាល់​ពេល​ស្មាតហ្វូន​ទាំង​ iPhone ឬ​ Android ចេញ​ម៉ូដែល​ថ្មី​ៗ​រាល់​ឆ្នាំ​ មិន​មាន​ហេតុផល​គួរ​ប្រៀបធៀប​នឹង​ទូរសព្ទ​ខ្លួន​ប្រើ​នោះ​ឡើយ​ ជាពិសេស​បើ​មាន​ថវិកា​ស្ដួចស្ដើង​។ អ្វី​ដែល​អ្នក​ចង់​បាន​គួរ​ជា​កំណែទម្រង់​ប្រព័ន្ធ​ថ្មី​។
  • ចង់​បាន​រូបរាង​ថ្មី​៖ បើ​អ្នក​ចង់​បាន​ទូរសព្ទ​មើល​ទៅ​ថ្មី​ អាច​ប្ដូរ​សម្បក​ តាម​ចំណូលចិត្ត​បាន​។ ឧទាហរណ៍​ មាន​ iPhone 5S អាច​ប្ដូរ​សម្បក​ថ្មី​ ឬ​ប្រែ​ក្លាយ​ទៅ​ជា​ iPhone 6 Mini បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://mobileklinik.ca/5-reasons-not-to-buy-a-new-smartphone/

ប្រភព៖ mobileklinik ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់