• 2018-08-14 01:39:48
  • ចំណេះដឹង

ស្រ្គីន​បិទ​ការពារ​អេក្រង់​​ទូរសព្ទ ប្រើ​ប៉ុន្មានឆ្នាំ គួរ​ប្តូរថ្មី​?

  • 2018-08-14 01:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ ជាពិសេស​ iPhone មិន​ថោក​នោះ​ទេ​ ការ​ធ្លាក់​ ឬ​ប៉ះ​ទង្គិច​វត្ថុ​រឹង​ តិច​ឬ​ច្រើន​អាច​ធ្វើ​ឲ្យ​អេក្រង់​ឆ្កូត​បាន​។ ជា​ធម្មតា​គេ​តែងតែ​​ប្រើ​កញ្ចក់​ការពារ​ (Screen Protector) ជា​ចាំបាច់​។

ប្លាស្ទិក​ស្ដើង​បិទ​ពី​លើ​អេក្រង់​ អាច​ជួយ​ធានា​ថា​អេក្រង់​ស្មាតហ្វូន​មិន​បែក​ងាយ​ៗ។ រយៈពេល​ប្រើប្រាស់​ អាច​ខុសគ្នា​ ទៅ​តាម​សមាសធាតុ​ប្រើប្រាស់​នៃ​ផលិតផល​នីមួយ​ៗ។

ស្រទាប់ប្លាស្ទិកស្តើង (Film Protectors)

បង្កើត​ពី​ស្រទាប់​ប្លាស្ទិក​ដ៏​ស្ដើង​ ដាក់​លើ​អេក្រង់​ ងាយស្រួល​ប្រើប្រាស់​ ប៉ុន្តែ​ស្នាម​ម្រាមដៃ​ ធូលី​ និង​ធាតុ​ដទៃ​ទៀត​ អាច​បន្ថយ​គុណភាព​ប្លាស្ទិក​បាន​។ មួយ​វិញ​ទៀត​ ការ​ប្រើ​ស្រោម​ទូរសព្ទ​ណែន​ពេក​ អាច​បង្ក​បញ្ហា​របក​ប្លាស្ទិក​នៅ​គែម​ៗ កំឡុង​ពេល​ប្រើប្រាស់​។ ការ​ផ្លាស់ប្ដូរ​ប្លាស្ទិក​ថ្មី​ អាច​ក្បែរ​មួយ​ឆ្នាំ​ បើ​មិន​មាន​របក​ឆ្កូត​នោះ​ទេ​។ គួរ​ដឹង​ផង​ដែរ​ ពេល​របក​ មិន​អាច​បិទ​វិញ​បាន​ទេ។​

ស្រទាប់ប្លាស្ទិកក្រាស់ (Plastic Protectors)

ជា​ទម្រង់​ស្រទាប់​ការពារ​ថ្មី​ ងាយស្រួល​បិទ​ អាច​ដោះ​ ប្ដូរ​បាន​ច្រើន​ដង​ បើ​បិទ​បាន​ត្រឹមត្រូវ​។ ស្រទាប់​ការពារ​មាន​ភាព​ស្រអាប់​ អាច​កាត់​បន្ថយ​ចំណាំង​ពន្លឺ​ ពេល​ប្រើ​ចំ​ថ្ងៃ​បាន​។ Plastic Protectors មាន​សភាព​ក្រាស់​ជាង​ ដែល​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​។ ស្រទាប់​ការពារ​នេះ​ អាច​ប្រើ​បាន​យូរ​ជាង​ Film Protector ហើយ​អាច​បក​ លាង​សម្អាត និង​បិទ​ប្រើ​បាន​វិញពីរ​ឬ​បី​ឆ្នាំ បើ​មាន​ការ​ថែទាំ​បាន​ល្អ​។ ប៉ុន្តែយល់ល្អគួរប្តូរថ្មី ដើម្បីមានទំនុកចិត្តខ្ពស់លើគុណភាព៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ toptenreviews ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់