- 2018-08-10 02:05:21
- ផលិតផលថ្មី
ក្រៅពី Note 9 មានផលិតផល ៤ ទៀត Samsung ប្រកាសយប់មិញ ទុកប្រកួត Apple
- 2018-08-10 02:05:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពី Note 9 មានផលិតផល ៤ ទៀត Samsung ប្រកាសយប់មិញ ទុកប្រកួត Apple
ចន្លោះមិនឃើញ
ដើម្បីពង្រឹងប្រព័ន្ធ Eco-System នៃផលិតផលរបស់ខ្លួន Samsung បានប្រកាសចេញផលិតផលថ្មីៗចំនួន ៤ បន្ថែមពីលើ Galaxy Note 9 ដោយផលិតផលទាំងអស់នេះសុទ្ធតែអាចទ្រាំទ្រគ្នាទៅវិញទៅមក។
១. Galaxy Watch
Galaxy Watch ជាគូប្រជែងថ្មីរបស់ Apple Watch ដោយមានថាមពលថ្មអាចប្រើបានដល់រាប់ថ្ងៃ ចំពោះការសាកបំពេញថាមពលមួយលើក។ នាឡិកាវៃឆ្លាតនេះមានជម្រើសទំហំ ៤២ ម.ម និង ៤៦ ម.ម ដោយមានតម្លៃ ៣២៩ ដុល្លារ និង ៣៤៩ ដុល្លារ។
Galaxy Watch អាចបម្រើមុខងារជាច្រើនដូចជាតាមដានសុខភាពរបស់អ្នកប្រើប្រាស់, ប្រមូលយកទិន្នន័យសំខាន់ៗពេលធ្វើលំហាត់ប្រាណ និង តាមដានដំណេកជាដើម។ នាឡិកានេះអាចប្រើជាមួយទូរសព្ទត្រកូល Galaxy ឬអាចប្រើតែឯងវា ដោយមានបំពាក់នូវប្រព័ន្ធអ៊ីនធឺណិត LTE មកស្រាប់។
២. Galaxy Home
គូប្រជែងរបស់ HomePod គឺ Galaxy Home នេះឯង។ វាជាឧបករណ៍បំពងសំឡេងវៃឆ្លាត មានបំពាក់នូវជំនួយការឥតសំឡេង Bixby ជំនាន់ថ្មី អាចសន្ទនាគ្នាទៅវិញទៅមកជាមួយអ្នកប្រើប្រាស់ និងអាចបំពេញមុខងារជាច្រើនទៀត លើសពីការចាក់ចម្រៀង។
៣. សេវាកម្មស្ដាប់តន្រ្តី Spotify
Samsung បានរួមសហការគ្នាជាមួយសេវាកម្ម Spotify ដើម្បីផ្ដល់នូវបទពិសោធន៍ស្ដាប់តន្ត្រីដ៏សម្បូរបែបនៅលើឧបករណ៍ទាំងឡាយរបស់ Samsung រួមមានទូរសព្ទ និង Galaxy Home ផងដែរ។ គួរដឹងថា Spotify ជាគូប្រជែងធំមួយរបស់ Apple Music។
៤. ឆ្នាំងសាកឥតប្រើខ្សែ
Wireless Charger Duo បានបង្ហាញខ្លួនយប់មិញនេះ ដោយអាចប្រើដើម្បីសាកស្មាតហ្វូនត្រកូល Galaxy និង Galaxy Watch ក្នុងពេលតែមួយបាន។ វាមិនខុសអីពី AirPower របស់ Apple ដែលអាចសាកឧបករណ៍បានច្រើនក្នុងពេលតែមួយដោយមិនបាច់ដោតខ្សែ៕